នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ត្រៀម​បោះ​ប្រជាមតិ​ថ្មី​លើ​ BREXIT


ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​THERESA MAY​ប្រកាស​កាលពី​ថ្ងៃ​ទី​២១​ឧសភា​ពី​ការ​សម្របសម្រួល​មួយ​ចំនួន ក្នុង​នោះ​មាន​លទ្ធភាព​នៃ​ការ​បោះ​ប្រជាមតិ​លើក​ទី​២ ស្ដី​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ​BREXIT និង​ការ​រក្សា​ទុក​ប្រទេស​លោកស្រី ក្នុង​សហភាព​គយ​បណ្ដោះអាសន្ន​ជាមួយ​សហភាព​អឹ​រ៉ុ​ប ដើម្បី​ប៉ុនប៉ង​ឲ្យ​សមាជិក​សភា​ភាគច្រើន​ងាក​មក​គាំទ្រ​ផែនការ​BREXIT​របស់​លោកស្រី​។

លោកស្រី​MAY​អះអាង​ថា នោះ​ជា​ភ័ព្វវាសនា​ចុង​ក្រោយ នៃ​ការ​អនុវត្ត​ឆន្ទៈ​របស់​ពលរដ្ឋ​អង់គ្លេស ដែល​ក្នុង​ការ​បោះ​ប្រជាមតិ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៦ ពលរដ្ឋ​ប្រទេស​នេះ​៥២%​គាំទ្រ​ដល់​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ បណ្ដា​សមាជិក​សភា​អង់គ្លេស​បាន​បដិសេធ​៣​លើក​រួច​មក​ហើយ កិច្ចព្រមព្រៀង​ស្ដី​ពី​BREXIT​ដែល​ចុះហត្ថលេខា កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ជាមួយ​ក្រុង​ព្រុ​ច​សែ​ល នាំ​ឲ្យ​មានការ​ពន្យារ​ពេល​កាលបរិច្ឆេទ​នៃ​ការ​ចាកចេញ​នោះ​២​លើក​រួច​មក​ហើយ​។

កាលបរិច្ឆេទ​នៃ​ការ​ចាកចេញ​ពេល​នេះ​គ្រោង​រហូត​ដល់​ថ្ងៃ​ទី​៣១​តុលា​យ៉ាង​យូរ​បំផុត​។ បែប​ប​នេះ​តម្រូវ​ឲ្យ​អង់គ្លេស​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​សភា​អឺរ៉ុប ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៣​ឧសភា ខណៈ​អង់គ្លេស​គ្រោង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ពី​ដំបូង​នា​ថ្ងៃ​ទី​២៩​មីនា​។

ប្រសិនបើ​បណ្ដា​សមាជិក​សភា​អនុម័ត​គម្រោង​ច្បាប់ ដែល​នឹង​ដាក់​ជួន​នា​ដើមខែ​មិថុនា សភា​ក៏​ប៉ុនប៉ង​អនុម័ត​ដែរ​លើ​ការ​ការ​បោះ​ប្រជាមតិ​លើក​ទី​២​ស្ដី​ពី​BREXIT ព្រមទាំង​លើ​ការ​រក្សា​ទុក​បណ្ដោះអាសន្ន​ប្រទេស​អង់គ្លេស​ក្នុង​សហភាព​គយ​ជាមួយ​សហភាព​អឺរ៉ុប​ដែរ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ