គ្រោះថ្នាក់ក្នុង​មួយថ្ងៃ ស្លាប់​៥​នាក់ ​និង​​របួសធ្ងន់​ស្រាល​២៣​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២២ ខែឧសភា ឆ្នាំ​២០១៩​ កើតឡើង​១១​លើក​(​យប់​៧​លើក​)​ស្លាប់​៥​នាក់ (​ស្រី​២​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​១​នាក់​)​របួសស្រាល​១២​នាក់​(​ស្រី​៥​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធិ​៥​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ស្រវឹង​២​លើក ។ សរុប​ស្លាប់​៥​នាក់​:​ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​),​រថយន្ត​តូច​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៥​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ២​លើក​,​រថយន្ត​ធំ​និង​រថយន្ត​តូច​១​លើក​ស្លាប់​២​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២២​គ្រឿង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង ។ យាន​បង្កហេតុ​: ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៤​លើក​,​រថ​យ​ន្យ​ធំ​១​លើក​,​យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​៧​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៧​លើក​ស្លាប់​១​នាក់​របួស​១១​នាក់​, ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់​២​នាក់ របួស​៥​នាក់ និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៣៣៣​គ្រឿង​(​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៨៦១​គ្រឿង​(៣២%) អប់រំ​២៧៤​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ពិន័យ​៥៨៧​គ្រឿង​(​ម៉ូតូ​៧២%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៥៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២២៦៣​គ្រឿង អប់រំ​១៧៨​គ្រឿង ពិន័យ​ចំនួន​សរុប​៤២៣​គ្រឿង (​មួក​៣២៤​គ្រឿង កញ្ចក់​៨៨​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១១​គ្រឿង ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ