ត្រៀមខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការ​មក​ទស្សនា និង​ទទួលយក​បទ​ពិសោធ​ពី​ផលិត​ផល LG នៅ​សាខា​ថ្មី​ក្រុង​តា​ខ្មៅ?


រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​ក្រុង​តា​ខ្មៅ​ត្រៀម​ខ្លូ​ន​សម្រាប់​ឱកាស​ដ៏​ពិសេស​នៃ​ការ​ទទួលយក​នូវ​បទ​ពិសោធ​ថ្មី​ៗ និង​ការ​លក់​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន LG ក្នុង​ថ្ងៃ​សម្ពោធ​បើក​សាខា​ថ្មី​នៅ​ទីនោះ ។ សាខា​ថ្មី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​អគារ LG ផ្ទះ​លេខ 5-6A ផ្លូវជាតិ​លេខ 21B ភូមិ​ថ្មី សង្កាត់ តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​នឹង​សម្ពោធ​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៣ ខែឧសភា​នេះ ។

ទន្ទឹម​នឹង​ការ​បើក​សាខា​ថ្មី​នេះ​ផង​ដែរ វា​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​ដែល​រស់នៅ​តំបន់​ក្រុង​តា​ខ្មៅ​ដោយ​ពួក​គាត់​អាច​ចូលរួម​ទស្សនាការ​ដាក់​តាំង​បង្ហាញ​អំពី​ផលិតផល​ថ្មី​ៗ និង​ទំនើប​ៗ​ពី​អគារ​តាំង​បង្ហាញ​ព្រមទាំង​ទទួល​បាន​នូវ​បទ​ពិសោធ​ថ្មី​ៗ​ដ៏​អស្ចារ្យ​នៃ​ការ​ប្រើប្រាស់ ផលិតផល​ដ៏​ពេញ​និយម​ពី​ក្រុមហ៊ុន LG ថែម​ទៀត​ផង ។

ជាមួយ​ការ​សម្ពោធ​សាខា​ថ្មី​នេះ​ក្រុមហ៊ុន LG នឹង​មានការ​លក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​សម្រាប់ អតិថិជន​ជាវ​ផលិតផល​របស់​ខ្លូ​ន​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់ ២៦ ខែឧសភា ឆ្នាំ ២០១៩ រហូត​ដល់ ទៅ ២០% ឯណោះ ហើយ​ថែម​ទាំង​ផ្តល់​ជូន​កាដូ​ភ្លាម​ៗ​ទៀត​ផង សម្រាប់​អតិថិជន​ដែល​ជាវ​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និក និង​គ្រឿង​ប្រើប្រាស់​ពី​សាខា​ថ្មី​នេះ​យក​ទៅ​ប្រើប្រាស់ ។

ក្រៅពី​បញ្ចុះតម្លៃ ហើយ​នោះ​ក្រុមហ៊ុន​ក៏​មាន​ផ្តល់​ជូន​កាដូ​គួរ​ជាទី​ពេញ​ចិត្តជា​ច្រើន​ទៀត​ដូច​ជា ៖ គ្រឿងសម្អាង​ពី​ប្រទេស​កូរ៉េ​, ដប​ទឹក LG, អាវយឺត និង​មួក LG ដ៏​ស្រស់​ស្អាត ។

សូម​រំឭក​ផង​ដែរ​ថា អតិថិជន​គ្រាន់តែ​កាន់​ខិតប័ណ្ណ​ផ្សព្វផ្សាយ LG BRANDSHOP ក្រុង​តា​ខ្មៅ ទៅ​ជាមួយ​នោះ​នឹង​ទទួល​បាន​កាដូ​អំ​ពូ​ល​ភ្លើង​ភ្លាម​ៗ ។

ក្រៅពី​នេះ អ្នកចូលរួម​ទស្សនាការ​តាំង បង្ហាញ​ផលិតផល​ថ្មី​ៗ​របស់ LG ពី​សាខា​ថ្មី​នេះ ថែម​ទាំង​បាន​រីករាយ​ជាមួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ផង​ដែរ​ដូច​ជា​ការ​ប្រគំ​តន្ត្រី និង​សិល្បៈ​ជា​ច្រើន​ប្រភេទ​ទៀត​ផង ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ