ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ពារ​អ្វី​ម្ល៉េះ​ក្រីក្រ​រស់នៅ​មាត់​ស្ទឹង​មានកូន​៤​នាក់ ៣​នាក់​ពិការ​ដេក​នឹង​កន្ទេល

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្ម​ពារ​អ្វី​ម្លេះ​ក្រីក្រ​រស់នៅ​មាត់​ស្ទឹង​មានកូន​ប្រុស​៤​នាក់​មាន​៣​នាក់​ពិការ​ដេក​នឹង​កន្ទេល​កំពុង​ដង្ហោយ​សុំ​អោយ​សប្បុរស់ជន​ដែល​មាន​សន្នាន​ចិត្ត​ជួយ​ផង ។ ឪពុក​មានឈ្មោះ សា រិ​ន​សាយ អាយុ​៣២​ឆ្នាំ មានមុខ​របប​លក់​ទឹក​សុទ្ធ និង​ម្តាយ​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ កម្ម​ពារ​អ្វី​ម្លេះ​ក្រីក្រ​រស់នៅ​មាត់​ស្ទឹង​មានកូន​ប្រុស​៤​នាក់​មាន​៣​នាក់​ពិការ​ដេក​នឹង​កន្ទេល​កំពុង​ដង្ហោយ​សុំ​អោយ​សប្បុរស់ជន​ដែល​មាន​សន្នាន​ចិត្ត​ជួយ​ផង ។

ឪពុក​មានឈ្មោះ សា រិ​ន​សាយ អាយុ​៣២​ឆ្នាំ មានមុខ​របប​លក់​ទឹក​សុទ្ធ និង​ម្តាយ​ឈ្មោះ សុង សុ​ផា អាយុ​៣០​ឆ្នាំ មេផ្ទះ ដោយ​កូន​ទី​១-​ឈ្មោះ សាយ សា​វុ​ធ ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​ពិការ​កាយសម្បទា​), កូន​ទី​២-​ឈ្មោះ សាយ វិសាល ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​ពិការ​កាយសម្បទា​), កូន​ទី​៣-​ឈ្មោះ សាយ វិ​សារ ភេទ​ប្រុស អាយុ​៩​ឆ្នាំ (​កាយសម្បទា​ល្អ​) និង​កូន​ទី​៤-​ឈ្មោះ សាយ សំណាង ភេទ​ប្រុស អាយុ​៨​ឆ្នាំ (​ពិការ​កាយសម្បទា​) គ្រួសារ​រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ឪពុក​ម្តាយ​ក្មេង​ពិការ​បាន​ប្រាប់​ថា គាត់​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​បាន​១២​ឆ្នាំ​មក​ហើយ​បាន​សុំ​ដី​ម្តាយក្មេក​ធ្វើ​កូនខ្ទម​ឬ​ស្សី​ជាប់មាត់​ស្ទឹង​រស់នៅ​រហូត​មានកូន​ប្រុស​៤​នាក់​រស់នៅ​ក្នុង​កូនខ្ទម​ភ្លៀង​ធ្លាក់​ម្តង​ទទឹក​កូន​ញាក់​ដូច​កូន​សត្វ ហើយ​បងប្អូន​ឃើញ​ពី​ការ​លំបាក​បាន​លើក​ជា​ផ្ទះ​ផុត​ពី​ដី​កូន​ឈើ​ប្រក់​ស័ង្កសី និង​ប្រក់​ជញ្ជាំង​ស័ង្កសី រស់​គ្រាន់​ផុត​ពី​ភ្លៀង​ទទឹក ។

ដោយ​ជីវភាព​ក្រីក្រ​ហើយ​កូនប្រុស​៤​នាក់​មាន​៣​នាក់​ពិការ​កាយសម្បទា​ដោយ​ស្វិតដៃជើង និង​ដងខ្លួន​ពេល​ហូប​បាយ​ទឹក​ត្រូវ​បញ្ចុក​ទាំង​៣​នាក់ ចំណែក​កូនប្រុស​ទី​៣​ដែល​កាយសម្បទា​គ្រប់គ្រាន់​មក​ពី​រៀន​ត្រូវ​ជួយ​មើល​បង និង​ប្អូន​ពិការ​បី​នាក់ ចំណែក​ឪពុក​មានរ​ម៉ក​ម៉ូតូ​១​គ្រឿង​ដឹក​ទឹក​សុទ្ធ​លក់​១​ថ្ងៃ​អា​ចរក​កម្រៃ​បាន​១​ទៅ​២​ម៉ឺន​រៀល​សម្រាប់​គ្រួសារ​នៅ​តែ​មានការ​ខ្វះខាត ។

ម្តាយ​ក្មេង​ពិការ​បាន​បញ្ជាក់​ថា កូន​៤​នាក់​មាន​៣​នាក់​ពិការ​សម្បទា​គឺ​នៅ​ពេល​កើតមក​គឺ​កាយសម្បទារ​គ្រប់គ្រាន់​ដូច​គេ​ដូច​ឯង​សុខភាព​ល្អ ព្រោះ​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ និង​លេបថ្នាំ​ការពារ​រហូត​កើតមក​ត្រូវ​បាន​កើត​ចាក់​ការពារ​គ្រប់​ចំនួន​កំណត់​តែ​ពេល​កូន​មាន​កាន់តែ​ច្រើន​ដៃជើង និង​ដងខ្លួន​កាន់តែ​ស្វិត​រហូត​នាំ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​កុមារ​និយាយ​ថា ក្មេង​ប្រុស​កើត​ជម្ងឺ​ស្វិតដៃជើង​ដោយ​បានអោយ​ថ្នាំផឹក​លេប​តែ​កូនប្រុស​ទាំង​៣​នាក់​នៅ​តែ​បន្ត​ស្វិត​ម្តង​បន្តិច​រហូត​ងើប​មិន​រួច ។

គ្រួរ​សារ​ក្មេង​ពិការ​៣​នាក់​ដោយ​ជីវភាព​ជួប​ការ​លំបាក់​សុំ​អំពាវនាវ​អោយ​សប្បុរស់ជន​ជួយ​ដល់​គ្រួសារ​ដើម្បី​សម្រាលទុក្ខ​លំបាក​ដែល​កូនប្រុស​ពិការ​ហើយ​គ្រួសារ​មាន​ជីវភាព​ជួប​ការ​លំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ