ម្ចាស់​និយាយ​មិន​ចេញ​ទេ បើ​ខ្ទេច​អស់យ៉ាង​នេះ​ហើយ​អត់​មានច្បាប់​ទៀត


ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ចម្រាញ់​ប្រេង​ខ្មៅ​អត់​ច្បាប់​មួយ​កន្លែង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​បង្ក​ជា​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​តែ​មិន​បង្ក​អោយ​មានការ​ឆាបឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ​ដោយសារ​តែ​នៅ​ឆ្ងាយ​ពី​ភូមិ ។ ករណី​ឆាបឆេះ​នេះ​ដែរ សមត្ថកិច្ច​បានចេញ រថយន្ត​៣​គ្រឿង​ទៅ​អន្តរាគមន៍​ដោយ​បាញ់​ទឹក​ពន្លត់​អស់​ជា​ច្រើន​រថយន្ត ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់​ត្រាច​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ឆេះ​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្រោម​ការ​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត​ការិយាល័យ​ពន្លត់​អគ្គិភ័យ​បាន​ចេញ​អន្ដរាគមន៍​ចំនួន​៣​គ្រឿង​អន្តរាគមន៍​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ជួយ​សង្គ្រោះ​អោយទាន់​ពេលវេលា ។

បើ​តាម​លោកស្នងការ​បាន​បញ្ជាក់​ថា ទីតាំង​សិប្បកម្ម​ស្ល​ប្រេងម៉ាស៊ូត​នេះ កាលពី​ពេល​កន្លង​ទៅ​សមត្ថកិច្ច​បាន​ចុះ​បិទ​អាជីវកម្ម​រួច​ម្តង​មក​ហើយ ដោយសារ​ដំណើរការ​គ្មាន​ការ​អនុញ្ញាត ។ មិនដឹង​ថា ក្រោយមក​គេ​សុំ​ច្បាប់​បាន​វិញ ឬ​យ៉ាងណា​ក៏​បើក​ដំណើរការ​វិញ ហើយ​កើត​មាន​ករណី​នេះ​តែ​ម្តង ។ តែបើ​តាម​ប្រជាពលរដ្ឋ​ប្រាប់​ទីតាំង​នេះ​មិន​បាប​សុំ​ច្បាប់​នោះ​ទេ គឺ​លួច​បើក​ដំណើរការ​ដោយ​ស្ងាត់​ៗ​រហូត​កើត​មាន​ករណី​អគ្គិភ័យ​នេះ​តែ​ម្តង ។

បើ​តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ទៅ​លើ​អ្នកបំរើ​ការ គឺ​ពួក​គេ​បាន​ប្រាប់​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង ទើប​បង្ក​អោយ​ឆាបឆេះ​តែ​ម្តង ។ មុន​ដំបូង គឺ​គេ​ឃើញ​មានការ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្បែរ​ឡ​ចម្រាញ់ ក្រោយមក​ក៏​ឆាបឆេះ​បង្ក​អោយ​ក្លាយជា​អគ្គិភ័យ​យ៉ាង​ខ្លាំង ។ រហូត​មក​ដល់​ម៉ោង​១៨​និង​១០​នាទី ភ្លើង​នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​បន្ត​ការ​បាញ់​ទឹក​បន្ថែម ។ ទោះជា​យ៉ាងណា​ចាត់​ទុក​ថា សំណាង​ហើយ​ដែល​ទីតាំង​មួយ​នេះ​នៅ​ឆ្ងាយ​ពី​ភូមិដ្ឋាន​អ្នកស្រុក បើ​នៅ​ជិត​វិញ​មិនដឹង​ជា បង្ក​វិនាសកម្ម​បែប​ណា​នោះ​ទេ ៕ (កែសម្រួលដោយ៖ សុឃាក់)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ