ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់ និងប្រវត្តិសាស្ត្រនៃប្រាសាទព្រះខ័ន ៖ គោលដៅទេសចរណ៍ដែលមិនគួររំលងនៅសៀមរាប

42 វិនាទី មុន

ខេត្តសៀមរាប ៖ ប្រាសាទព្រះខ័ន គឺជា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប ។ ដើម្បី​ទៅ​ដល់​ប្រាសាទ​នេះ ភ្ញៀវ​ទេសចរ…

ខេត្តសៀមរាប ៖ ប្រាសាទព្រះខ័ន គឺជា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប ។ ដើម្បី​ទៅ​ដល់​ប្រាសាទ​នេះ ភ្ញៀវ​ទេសចរ អាច​ធ្វើ​ដំណើរ​ចេញ​តាម​ខ្លោងទ្វារ​ដី​ឆ្នាំង ដែល​ជា​ទ្វារ​ខាងជើង​នៃ​ក្រុង​អង្គរធំ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស នា​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា​នេះ ។

បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា​បាន និង​កំពុង​យកចិត្ត​ទុក​ក្នុង​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​នេះ ឱ្យ​ស្ថិត​ក្នុង​សភាព​ល្អ​ប្រសើរ ក្នុង​នាម​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​បាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជុំវិញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ។

យោង​តាម​សិលាចារឹក ប្រាសាទព្រះខ័ន ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១១៩១ នា​ចុង​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វ​រ្ម៍​នទី​៧ លើ​ទីតាំង​នៃ​ចម្បាំង​ផ្តាច់ព្រ័ត្រ ដែល​ព្រះ​អង្គ​បាន​ទទួល​ជ័យ​ជំនះ​លើ​ការ​ឈ្លានពាន​របស់​កងទ័ព​ចាម្ប៍ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​បិតា ។ ឈ្មោះ​ដើម​នៃ​ប្រាសាទ​នេះ​គឺ «​ជ័យស្រី​» ដែល​មាន​ន័យ​ថា «​ព្រះ​ខ័ន​ជ័យ​» ឬ​«​ទីក្រុង​នៃ​ជ័យ​ជំនះ​ដ៏​ពិសិដ្ឋ​» ។

ខ្លឹមសារ​សំខាន់​ៗ​ក្ន​ង​សិលាចារឹក បាន​ផ្ដល់​ព័ត៌មាន​ដ៏​មាន​តម្លៃ​អំពី​ភាព​រីក​ចម្រើន​របស់​ចក្រភព​ខ្មែរ និង​ជា​ពិសេស​រាជធានី​អង្គរ​នា​ពេល​នោះ ដូច​ជា​៖

-កិច្ចការ​សាសនា ៖ ការ​ធ្វើ​ពិធីបួងសួង ការ​តម្កល់​ព្រះ​បដិមា និង​ពិធី​អភិសេកព្រះ

-កិច្ចការ​ព្រះរាជកិច្ច ៖ ការ​លើកតម្កើង​ព្រះរាជា និង​ការ​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន​។

-ការងារ​សង្គម​៖ ការ​ចូលរួម​ថែទាំ​ប្រាសាទ ការ​ផ្តល់​តង្វាយ​ពី​សំណាក់​ព្រាហ្មណ៍ និង​អ្នក​ភូមិ​នៅ​ជុំវិញ​។

-សមិទ្ធផល​សំណង់​ផ្សេង​ៗ ៖ ការ​រៀបរាប់​អំពី​បារាយណ៍ «​ជ័យ​ត​ដាក​» ដែល​មាន​ប្រាសាទនាគព័ន្ធ​ស្ថិត​នៅ​ចំ​កណ្តាល​។

ក្រៅពី​មុខងារ​ជាទី​សក្ការៈបូជា ប្រាសាទ​នេះ​ប្រហែល​បាន​ក្លាយទៅជា​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ ដើម្បី​បណ្ដុះបណ្ដាល​ពុទ្ធសាសនិក និង​អ្នកប្រាជ្ញ​រាជបណ្ឌិត​ជា​ច្រើន​ជំនាន់ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​រុងរឿង​នៃ​វិស័យ​អប់រំ និង​សាសនា​នៅ​ក្នុង​សម័យ​អង្គរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ