ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីបញ្ជាឱ្យស្ថានទូតបរទេសជម្លៀសបុគ្គលិកចេញពីក្រុងគៀវ​ជាបន្ទាន់ មុនការវាយប្រហារសង​សឹកទ្រង់ទ្រាយធំ

3 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​ស្នើ​កាលពី​ថ្ងៃ​ទី​៦ ​ឧសភា​ ដល់​បណ្ដា​ស្ថានទូត​បរទេសឱ្យ​ជម្លៀស​បុគ្គ​លិក ​និង​ជនជាតិ​ពួក​គេ​ចេញពី​ក្រុង​គៀវ​ក្នុង​ពេល​សម​ស្រប មុន​ការ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត ជា​ការ​សងសឹក​ដែល​ចៀស​មិន​រួច​ប្រសិនបើ​អ៊ុយ​ក្រែ​ន វាយប្រហារ​ដោយ​ដ្រូ​ន​ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​ប្រារព្ធ​បុណ្យ​ជ័យជម្នះ​របស់​ពួក​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​ថ្ងៃ​ទី​៩ ​ឧសភា​…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​ស្នើ​កាលពី​ថ្ងៃ​ទី​៦ ​ឧសភា​ ដល់​បណ្ដា​ស្ថានទូត​បរទេសឱ្យ​ជម្លៀស​បុគ្គ​លិក ​និង​ជនជាតិ​ពួក​គេ​ចេញពី​ក្រុង​គៀវ​ក្នុង​ពេល​សម​ស្រប មុន​ការ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត ជា​ការ​សងសឹក​ដែល​ចៀស​មិន​រួច​ប្រសិនបើ​អ៊ុយ​ក្រែ​ន វាយប្រហារ​ដោយ​ដ្រូ​ន​ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​ប្រារព្ធ​បុណ្យ​ជ័យជម្នះ​របស់​ពួក​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​ថ្ងៃ​ទី​៩ ​ឧសភា​ ។

ទន្ទឹម​នឹង​នេះ​ដែរ​ កងទ័ព​រុ​ស្ស៊ី​​បន្ត​វាយប្រហារ​ប្រឆាំង​អ៊ុយ​ក្រែ​ន ជា​សញ្ញា​នៃ​ការ​បដិសេធ​យ៉ាង​ច្បាស់​​បទ​ឈប់​បាញ់​គ្នា​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​នេះ​ ។ ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​​លើ​អ៊ុយ​
ក្រែ​​ន​​រយៈពេល​ចុង​ក្រោយ​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣០​នាក់ ​។

ក្នុង​កំណត់ហេតុ​មួយ​ផ្ញើ​ជូន​បណ្ដា​ស្ថានទូត​បរទេស​ប្រចាំ​ក្រុង​គៀវ ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​ព្រមាន​ថា នឹង​មានការ​វាយប្រហារ​សងសឹក​លើ​ក្រុង​គៀវ ក្នុង​នោះ​ រួម​ទាំង​បណ្ដា​មជ្ឈមណ្ឌល​សំខាន់​ៗ​​ផង ប្រសិនបើ​អ៊ុយ​ក្រែ​ន​រំខាន​ដល់​ការ​ប្រារព្ធ​ខួប​ជ័យជម្នះ​ថ្ងៃ​ទី​៩ ​ឧសភា​ នៅ​ក្រុង​មូ​ស្គូ​ ។ ក្រសួងការបរទេស​រុ​ស្ស៊ី​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​ការ​គំរាមកំហែង​នោះ​លើ​ការ​ប្រារព្ធ​ពិធីបុណ្យ ហើយ​អ៊ុយ​ក្រែ​ន​ក៏​មិន​ទាន់​មាន​ប្រតិកម្ម​តប​ក្នុង​ពេល​ភ្លាម​ៗ ចំពោះ​កំណត់ហេតុ​នោះ​នៅឡើយ​
ដែរ​។

រុ​ស្ស៊ី​​ជា​រៀង​រាល់​ឆ្នាំ​ តែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​របស់​សហភាព​សូ​វៀត ក្នុង​សង្គ្រាមលោក​លើក​ទី​២ ដោយ​ក្នុង​ឱកាស​បុណ្យ​ជ័យជម្នះ​នោះ​ តែង​មាន​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​នៅ​ទីលាន​ក្រហម ។ កាលពីដើម​ស​ប្ដា​ហ៍​នេះ​រុ​ស្ស៊ី​ ​ក៏​បាន​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​ជា​ឯកតោភាគី​រយៈពេល​២​ថ្ងៃ​គឺ​ថៃ្ង​ទី​៨​ និង​ទី​៩ ​ឧសភា​ដែរ​ ។ អ៊ុយ​ក្រែ​ន​ក៏​ប្រកា​សី​បទ​ឈប់​បាញ់​គ្នា​ជា​ឯកតោភាគី​២​ថ​ដូច​គ្នា តែ​មិន​មែន​កាលបរិច្ឆេទ​ជាមួយ​គ្នា​នឹង​បទ​ឈប់​បាញ់​របស់​រុ​ស្ស៊ី​ឡើយ​ ។ អ៊ុយ​ក្រែ​ន​ប្រកាស​បទ​ឈប់​បាញ់​គ្នា​ពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​៦​ ឧសភា​ ដល់​ថ្ងៃ​ទី​៧​ ឧសភា​។

អ៊ុយ​ក្រែ​ន​អះអាង​ថា រហូត​ដល់​ម៉ោង​១០​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​៦​ ឧសភា កងទ័ព​រុ​ស្ស៊ី​​បាន​បំពាន​បទ​ឈប់​បាញ់​របស់​អ៊ុយ​ក្រែ​ន​ដល់​១៨២០​លើក ​។ ពិសេស​បំផុត ​ដ្រូ​ន​១០៨​គ្រឿង​ និង​មីស៊ីល​៣​គ្រាប់ បាន​វាយប្រហារ​នា​ពេល​ព្រឹក លើ​ក្រុង​ខា​គៀវ​ និង​ក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​ ។ អាជ្ញាធរ​មូលដ្ឋាន​អ៊ុយ
​ក្រែ​ន​និយាយ​ថា នៅ​តំបន់​ក្រុង​ស៊ូ​មីនា​រី​ម្នាក់​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ដ្រូ​ន ត្រូវ​ចំ​រថយន្ត​
ស៊ីវិល​មួយ​គ្រឿង​។ ចំណែក​ការ​វាយប្រហារ​មួយទៀត​ត្រូវ​ចំ​ម​ត្តេ​យ្យ​សាលា​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​។ ច​ណែ​ក​រុ​ស្ស៊ី​​វិញ​ថ្លែង​ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​៥៣​គ្រឿង​ពីលើ​ដែនដី​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ