រកឃើញបំណែកអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហម ជិត៨០០បំណែក នៅកោះរំដួល
ខេត្តកណ្ដាល ៖ មន្ទីរវប្បធម៌ខេត្តកណ្តាល និងសារមន្ទីរទួលស្លែង ចុះប្រមូលអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះ សម័យខ្មែរក្រហម នៅកោះរំដួល ក្រុងតាខ្មៅ ។…
ខេត្តកណ្ដាល ៖ មន្ទីរវប្បធម៌ខេត្តកណ្តាល និងសារមន្ទីរទួលស្លែង ចុះប្រមូលអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះ សម័យខ្មែរក្រហម នៅកោះរំដួល ក្រុងតាខ្មៅ ។…
ខេត្តកណ្ដាល ៖ មន្ទីរវប្បធម៌ខេត្តកណ្តាល និងសារមន្ទីរទួលស្លែង ចុះប្រមូលអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះ សម័យខ្មែរក្រហម នៅកោះរំដួល ក្រុងតាខ្មៅ ។

ជាក់ស្តែងបើយោងតាមផេក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានប្រកាសនាថ្ងៃទី៦ ខែឧសភានេះថា ៖ ក្រុមកាងារការិយាល័យសារមន្ទីរ និងការិយាល័យបេតិកភណ្ឌ រួមជាមួយសារមន្ទីរទួលស្លែង បានចូលរួមចុះសិក្សាចុះសិក្សាចងក្រងព័ត៌មាន ប្រមូលអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម នៅកោះរំដួល ហៅកោះគរ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅទីតាំងកោះរំដួល ឬអ្នកភូមិហៅថា កោះគរ ដែលស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ គោលបំណងសំខាន់នៃបេសកកម្មនេះ គឺដើម្បីប្រមូល និងរក្សាទុកនូវភស្តុតាងប្រវត្តិសាស្ត្រ រួមមានអដ្ឋិធាតុ និងសម្លៀកបំពាក់របស់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបនោះ។

ជាលទ្ធផលបឋម ក្រុមការងារបានរៀបចំបំណែកអដ្ឋិជនរងគ្រោះ ប្រហែល៨០០បំណែក និងសម្លៀកបំពាក់ជនរងគ្រោះមួយចំនួនទៀត ៕



ចែករំលែកព័តមាននេះ