ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​បាញ់​មី​ស៊ី​ល​សំដៅ​ក្រុង


ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អូឌីត ​ប្រចាំ​ក្រុង​វ៉ា​ស៊ិ​ន​តោន ប្រកាស​កាលពី​ថ្ងៃ​ទី​២០ ​ឧសភា​ថា កងការពារ​អាកាស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បាញ់​ស្ទាក់​កម្ទេច​គ្រាប់​មី​ស៊ីល ផលិត​ដោយ​អុីរ៉​ង់​២​គ្រាប់ ដែល​បាញ់​ចេញ​ដោយ​ពួក​ឧទ្ទាម​យេ​ម៉ែ​ន ពេល​បាញ់​សំដៅ​ទៅ​ក្រុង​ឡា​ម៉ិក ជាទី​តាំង​សំខាន់​របស់​អ៊ិ​ស្លា​ម​។

នា​ថ្ងៃ​នោះ​ពួក​ហ៊ូ​ធី​បាន​បដិសេធ​ព័ត៌មាន​នោះ ដែល​ចេញផ្សាយ​ដោយ​ទូរទស្សន៍ ​AL ARABIA​។ តាម​FACEBOOK ​អ្នកនាំពាក្យ​របស់​ពួក​ហ៊ូ​ធី លោក​ YAHIA SAREA ​ថ្លែង​ថា របប​អា​រ៉ា​ប៊ី​សា​អូឌីត​សាក​ល្បង​តាម​រយៈ​ការ​ពោល​អះអាង​បែប​នោះ រក​ការ​គាំទ្រ​ដល់​អំពើ​ឈ្លានពាន​ដ៏​សាហាវ​របស់​គេ ប្រឆាំង​មហា​ប្រជាជន​យេ​ម៉ែ​ន​របស់​យើង​។

ចំណែក​អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្វើ​អន្តរាគមន៍​ប្រឆាំង​ពួក​ហ៊ូ​ធី​ ​នៅ​យេ​ម៉ែ​ន ចាប់តាំងពី​ឆ្នាំ​២០១៥​ មក​និយាយ​ថា មី​ស៊ី​ល​ទាំងនេះ​បាន​ហោះហើរ​កាត់​មួយ​ផ្នែក​នៃ​ខេត្ត​ DJEDDAH និង​ខេត្ត ​TAEF ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ