ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមហ៊ុន​ប្រេង​ចង់​កាត់​បន្ថយ​ប្រេង​ក្នុង​ស្តុក

4 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មក​ថា រដ្ឋមន្ត្រី​ថាមពល Khalid al-Falih បាន​និយាយ​ថា…

អា​រ៉ា​ប៊ី​សា​អូឌីត​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មក​ថា រដ្ឋមន្ត្រី​ថាមពល Khalid al-Falih បាន​និយាយ​ថា សមាជិក​អង្គការ​នៃ​ប្រេង​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​ផលិត​ប្រេង​ដទៃ បាន​សម្រេច​ជា​ឯក​ច្ឆ័​ន​ថា​នឹង​កាត់​បន្ថយ​ប្រេង​ក្នុង​ស្តុក​បន្តិចបន្តួច ប៉ុន្តែ​ប្រទេស​របស់​លោក​នឹង​នៅ​តែ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ទីផ្សារ​ដ៏​ទន់ជ្រាយ ។

លោក Falih បាន​និយាយ​ថា​ការ​ដក​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ក្នុង​ឆមាស​ទី​២ នា​ឆ្នាំ​២០១៩ គឺជា​ជម្រើស​ធំ​ជាងគេ​ដែល​ត្រូវ​បាន​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ប៉ុន្តែ​វា​អាច​នឹង​ផ្លាស់​ប្តូរ​ក្នុង​ខែមិថុនា​។

លោក​បាន​ប្រាប់​ដល់​ស​ន្និ​សិ​ទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​ថា «​ក្នុង​ឆមាស​ទី​២​នេះ ពួក​យើង​ចង់​រក្សា​ការ​គ្រប់គ្រង​ផលិតកម្ម​ដើម្បី​រក្សា​ចំនួន​ប្រេង​ក្នុង​ស្តុក​ឲ្យ​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ បន្តិច​ម្តង​ៗ​រហូត​ដល់​កម្រិត​ធម្មតា​វិញ​»​។

OPEC រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ដ​តៃ​ទៀត​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ប្រមាណ​១.២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​តាំងពី​ថ្ងៃ​ទី ១​ខែមករា​ក​ន្ង​លម​ក​ក្នុង​កំឡុង​ពេល​៦​ខែ ដើម្បី​បញ្ឈប់​កំណើន​ប្រេង​ក្នុង​ស្តុក និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​។

រដ្ឋមន្ត្រី​ថាមពល​រុ​ស្ស៊ី​គឺ​លោក Alexander Novak បាន​និយាយ​ថា ការ​បន្ធូរ​ការ​កាត់​បន្ថយ​ត្រូវ​បាន​ពិភាក្សា ហើយ​ស្ថាន​ការ​ផ្គត់ផ្គង់​នឹង​មាន​ភាព​ច្បាស់លាស់​ជាង​មុន​ក្នុង​រយៈពេល​មួយ​ខែ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Falih បាន​ប្រាប់​ដល់​អ្នកកាសែត​ថា​ទីផ្សារ​ប្រេង​ពិតជា​ទន់ខ្សោយ​ណាស់​ព្រោះតែ​មាន​កង្វល់​ទាក់ទិន​នឹង​ការ​ផ្អាក​ផ្គត់​ផ្គ​អ់ ខណៈ​ដែល​ចំនួន​ប្រេង​ក្នុង​ស្តុក​បន្តក​កើនឡើង​។ ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ថាមពល Suhail al-Mazrouei របស់​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​បាន​ប្រាប់​ដល់​សារ​ព​ត៌​ម​ថា​ក្រុមហ៊ុន​ផលិត​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ចន្លោះ​ទីផ្សារ ហើយ​ការ​បន្ទាប​ការ​កាត់​បន្ថយ​ទិន្នផល​មិនមែន​ជា​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ