លោក ត្រាំ គំរា.មដំឡើងពន្ធថ្មីលើថៃ និងកម្ពុជា ប្រសិនបើជម្លោះភាគីទាំងពីរនៅតែបន្ត
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមប្រទេសថៃ និងកម្ពុជាជាមួយការដំឡើងពន្ធបន្ថែមទៀត…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមប្រទេសថៃ និងកម្ពុជាជាមួយការដំឡើងពន្ធបន្ថែមទៀត…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមប្រទេសថៃ និងកម្ពុជាជាមួយការដំឡើងពន្ធបន្ថែមទៀត ប្រសិនបើប្រទេសទាំងពីរមិនព្រមបញ្ឈប់ជម្លោះតាមព្រំដែន។ នេះបើតាមការលើកឡើងរបស់លោកនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Wall Street Journal និងត្រូវបានយកមកផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងបទសម្ភាសន៍លោក ត្រាំ បាននិយាយថា «ខ្ញុំទើបបានគំរាមពន្ធគយ កាលពី ១០ នាទីមុន មុនពេលអ្នកមកសម្ភាសន៍ ដើម្បីដោះស្រាយជម្លោះសាជាថ្មី ដែលបានកើតឡើងជាមួយថៃ និងកម្ពុជា។ ហើយខ្ញុំបានប្រាប់ពួកគេថា ប្រសិនបើអ្នកនៅបន្តសង្គ្រាម មិនត្រឹមតែខ្ញុំនឹងបំបែកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមាននោះទេ ប៉ុន្តែខ្ញុំនឹងដំឡើងពន្ធគយលើប្រទេសរបស់អ្នកថែមទៀត»។ លោកបានបន្ថែមថា «គ្មាននរណាម្នាក់អាចធ្វើបែបនោះបានក្រៅពីខ្ញុំនោះទេ»។
នៅក្នុងបទសម្ភាសន៍របស់កាសែត The Wall Street Journal ជាមួយលោក ត្រាំ ដែលធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានបន្តថា លោក ត្រាំ បាននិយាយថា លោកប្រាកដថា ពន្ធគយ គឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសសម្រាប់រដ្ឋបាលរបស់លោក។
លោក ត្រាំ ក៏បាននិយាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ថា លោកបាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ហើយមេដឹកនាំទាំងពីរបានយល់ព្រមបញ្ឈប់ជម្លោះក្នុងរយៈពេល ២៤ ម៉ោង និងត្រឡប់ទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីនោះ ការប៉ះទង្គិចគ្នានៅតែបន្ត។ ដ្បិតកាលពីខែតុលាកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ក្រោមវត្តមានរបស់លោក ត្រាំ ផ្ទាល់ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ដែលបានបង្កើតជំហានបន្ថែម សម្រាប់ការដោះស្រាយជម្លោះតាមព្រំដែនដោយសន្តិវិធី។
ដោយឡែក បើតាមការចេញផ្សាយពី TASS បានរាយការណ៍ថា ស្ថានទូតរុស្ស៊ីនៅក្នុងប្រទេសកម្ពុជា និងថៃ បានណែនាំបណ្តាអ្នកទេសចររុស្ស៊ីឱ្យចៀសវាងការធ្វើដំណើរទៅតំបន់ព្រំដែនប្រទេសទាំងពីរ៕




ចែករំលែកព័តមាននេះ