តាក់ស៊ី​ហោះ Lilium Jet ហោះ​សាកល្បង​ដំបូង​ដោយ​ជោគជ័យ (​មាន​វី​ដេ​អូ​)


តាក់ស៊ី​ហោះ​អេ​ឡិច​ត្រូ​និករ​បស់​អា​ល្លឺ​ម៉​ង់ Lilium Jet ដែល​មាន ៥ កៅអី បាន​ប្រកាស​អំពី​ការ ធ្វើតេស្ត​លើក​ទី​មួយ​ដែល វា​គឺជា​ការ​ធ្វើតេស្ត​ជោគជ័យ​ចុង​ក្រោយ​សម្រាប់​ឧស្សាហកម្ម​ជើង ហោះហើរ​អេ​ឡិច​ត្រូ​និក​ដែល​ទើបនឹង​ចាប់ផ្តើម​ដោយ​មាន​បំណង​ឱ្យ​មាន «​រថយន្ត​ហោះ​» ដែល​ហោះហើរ​នៅ​លើ​ទីក្រុង​នានា​ក្នុង​ទសវត្សរ៍​ក្រោយ ។

នៅ​ក្នុង​រូបភាព​វី​ដេ​អូ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មុ​យ​និក (Munich) យន្តហោះ​គ្មាន​អ្នកបើកបរ​របស់​ក្រុមហ៊ុន Lilium អាច​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​វា​ហោះ ឡើង​ដូច​ជា​ឧទ្ធម្ភាគចក្រ ហើយ​ហោះ​ក្នុង​រយៈពេល​ខ្លី និង​ចុះ​ចត​វិញ ។ វា​ហាក់ដូចជា​មិន​មាន ច្រើន​ទេ​ប៉ុន្តែ​វា​គឺជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​សង្ឃឹមថា​បើក​ដំណើរការ​សេវាកម្ម​តាក់ស៊ី​ហោះ​យ៉ាង​ពេញលេញ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ឆ្នាំ ២០២៥ ។

បើ​ប្រៀបធៀប​ទៅ​នឹង​យន្តហោះ​អេ​ឡិច​ត្រូ​និក​ជំនាន់​មុន​ផ្សេង​ទៀត​ដែល​យើង​បានឃើញ​រហូត​មក​ដល់​ពេល​នេះ គឺ​យន្តហោះ Lilium Jet ពិតជា​មាន​ភាព​លេចធ្លោ​ខ្លាំង​ណាស់ ។ វា​មាន​រាង ពងក្រពើ និង​មាន​ស្លាប​ពីរ ហើយ​ស្លាប​របស់​វា​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក សរុប​ចំនួន ៣៦ គ្រឿង​ដែល​រុញច្រាន​សម្រាប់​ការ​ហោះ​ឡើង​បញ្ឈរ​ហើយ​បន្ទាប់​មក​ផ្លាស់​ប្តូរ ទៅ​ជា​ផ្តេក​សម្រាប់​ហោះហើរ​ទៅ​មុខ ។ វា​មិន​មាន​កន្ទុយ ចង្កូត ឬ​ប្រអប់លេខ​ទេ ។ ក្រុមហ៊ុន នេះ​បាន​និយាយ​ថា​នៅ​ពេល​ផលិត​ចប់​សព្វគ្រប់ Lilium Jet នឹង​ហោះ​បាន​ចម្ងាយ ៣០០ គីឡូ ម៉ែត្រ និង​មាន​ល្បឿន​អតិបរមា ៣០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ចម្ងាយ​នេះ​គឺ​វា​ឆ្ងាយ​ជាង​គូប្រជែង​របស់​ខ្លួន​ជា​ច្រើន​កំពុង​ព្យាករណ៍​អំពី​យន្តហោះ​អេ​ឡិច​ត្រូ​និករ​បស់​ពួក​គេ​ផង​ដែរ ។ លោក Remo Gerber ប្រធាន​មន្ត្រី​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Lilium បាន​និយាយ​ថា​នេះ​គឺ​ដោយសារ​តែ​ការ​រចនា Fixed-wing យន្តហោះ​របស់​ក្រុមហ៊ុន Jet ទាម
ទារ​តិច​ជាង ១០ ភាគរយ​នៃ​កម្លាំង​អតិបរិមា ២០០០ សេះ​ក្នុង​កំឡុង​ពេល​ហោះហើរ ។

លោក Gerber បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ The Verge ថា «​យើង​ពិតជា​រំភើប​ខ្លាំង ណាស់​» ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​លោក Gerber មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​សមត្ថភាព ទម្ងន់​របស់ Lilium Jet ទេ ប៉ុន្តែ​គាត់​បាន​អះអាង​ថា​វា​នឹង​អាច​ដឹក​អ្នកដំណើរ ៥ នាក់ និង​អ្នក បើកបរ​ម្នាក់​រួម​ទាំង​ឥ​វ៉ា​ន់​ផង​ដែរ ។

លោក Gerber បាន​ថ្លែង​ថា ក្រុមហ៊ុន Lilium កំពុង​ស្ថិត​នៅ ក្នុង​ដំណាក់កាល​នៃ​ការ​ទទួល​បាន​វិញ្ញាបនបត្រ​សម្រាប់​តាក់ស៊ី​ហោះ​ដែល​មាន ៥ កៅអី​ពី​ទី ភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​អឺរ៉ុប​ហើយនឹង​ស្វែងរក​ការ​ដាក់​ពាក្យ​ជាមួយ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អា​មេ​រិ​ក ។

លោក Gerber បាន​និយាយ​បន្ថែម​ទៀត​អំពី​គំរូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដែល​រួម​មាន​កម្មវិធី តម្រូវការ​ដោយ​អតិថិជន​អាច​កក់​ជើងហោះហើរ​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​មួយ​ដែល​មានឈ្មោះ​ថា La Uber ។ គិត​ពី​កណ្តាល​ក្រុង Manhattan ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ JFK ត្រូវ​ចំណាយពេល​ក្រោម ១០ នាទី​សម្រាប់​តម្លៃ ៧០ ដុល្លារ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​ដែល​មានឈ្មោះ​ថា Blade ដែល​ហៅ​ឯង​ខ្លួន​ថា “Uber for helicopters” ផ្តល់​នូវ ការ​ធ្វើ​ដំណើរ​ដូច​គ្នា​នេះ​ក្នុង​តម្លៃ​រហូត ១៩៥ ដុល្លារ​ឯណោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ