ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន់​ហន់​គេច​មិន​រួច​! ដើរ​ពី​ចម្ការទៅ​​ផ្ទះ ស្រាប់តែ​គ្រោះ​ធម្មជាតិ​មក​ប្រល័យ​ស្លា.ប់​និង​របួស​ច្រើន​នាក់

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​៤​នាក់​នាំ​គ្នា​ដើរ​ពី​ចំការ​​ទៅ​​​ផ្ទះ លុះ​ដល់​​ពាក់​កណ្តាលផ្លូវ ស្រប​ពេល​មេឃ​រកកល់​ចង់​ភ្លៀង ស្រាប់តែ​មាន​រន្ទះបាញ់ បណ្តាល​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ និង​បុរស​៣​នាក់​ទៀត​បាន​រង​បួស ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​៤​នាក់​នាំ​គ្នា​ដើរ​ពី​ចំការ​​ទៅ​​​ផ្ទះ លុះ​ដល់​​ពាក់​កណ្តាលផ្លូវ ស្រប​ពេល​មេឃ​រកកល់​ចង់​ភ្លៀង ស្រាប់តែ​មាន​រន្ទះបាញ់ បណ្តាល​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ និង​បុរស​៣​នាក់​ទៀត​បាន​រង​បួស ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ រួម​មាន ១-​ឈ្មោះ អុំ ណា​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ២-​ឈ្មោះ ជុំ ចេះ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បាន​រង​របួស​មធ្យម ៣-​ឈ្មោះ សំ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ បាន​រង​របួសស្រាល និង​៤-​ឈ្មោះ មូវ ផល ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ បាន​រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជន​រង​គ្រោះ​ចំនួន​៣​នាក់​ផ្សេង​ទៀត​កំពុង​សំរាក​ព្យាបាល​នៅផ្ទះ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ