អតីត​មេដឹកនាំ​ឧទ្ទាម​​ម្នាក់​ចាប់ខ្លួន​ជា​ថ្មី


ប្រទេស​កូ​ឡុំ​ប៊ី ៖ អតីត​មេដឹកនាំ​អតីត​ក្រុម​ឧទ្ទាម​នៃ​កងកម្លាំង​បដិវត្តន៍​កូ​ឡុំ​ប៊ី FARC លោក​JESUS SANTRICH ត្រូវ​បាន​ចាប់ខ្លួន​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១៧​ឧសភា នៅ​កូ​ឡុំ​ប៊ី​ត្រង់​ច្រក​ទ្វារ​ពន្ធនាគារ​តែ​ម្ដង ក្រោយ​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក ដែល​ចង់​កាត់ទោស​ជន​នោះ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​កូ​កា​អី​ុ​ន ហើយ​ប្រឆាំង​ការ​ដោះ​លែង​រូបគេ​។

អតីត​មេដឹកនាំ​ឧទ្ទាម​រូប​នោះ​បន្ទាប់​មក​គឺ​នា​ថ្ងៃ​ទី​១៨​ឧសភា ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ក្រុង​បូ​ហ្គោ​តា ដើម្បី​ព្យាបាល​របួស​ត្រង់​ដៃ​នៅ​ក្នុង​គុក​។ គណបក្ស​របស់​ពួក​FARC ដែល​បង្កើត​ឡើង​ក្រោយ​កិច្ចព្រម​ព្រៀង​សន្តិភាព​ឆ្នាំ​២០១៦​តាម​រយៈ​ការ​ចរចា​គ្នា បាន​តវ៉ា​តាម​TWITTER​ថា លោក​SANTRICH ទើបត្រូវ​ចាប់ខ្លួន​នៅ​មាត់ទ្វារ​ពន្ធនាគារ​LA PICO TA​តែ​ម្ដង​។

អង្គុយ​លើ​កៅអី​មាន​កង់ លោក​SANTRICH អាយុ​៥២​ឆ្នាំ​ហើយ​ភ្នែក​មើល​ពុំ​សូវ​ឃើញច្បាស់ ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​អម​ដោយ​បណ្ដា​ភ្នាក់ងារ​របស់​អយ្យការ ភ្លាម​ៗ​ក្រោយ​លោក​ឆ្លង​ផុត​ទ្វារ​គុក ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​បូ​ហ្គោ​តា​។ លោក​ត្រូវ​គេ​នាំ​ចេញពី​បរិវេណ​ពន្ធនាគារ បន្ទាប់​មក​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់​ប៉ូលិស ពុំ​ដឹង​ជា​យក​ទៅ​កាន់​ទីណា​។ ប៉ុន្តែ​ប្រភព​មួយ​ជិតដិត​នឹង​លោក​SANTRICH និយាយ​ថា រូប​លោក​ត្រូវ​នាំ​មក​កាន់​ទីស្នាក់ការ​របស់​អយ្យការ​ក្នុង​ទីក្រុង​បូ​ហ្គោ​តា​។

ខាង​ផ្នែក​អគ្គ​រដ្ឋ​អាជ្ញា​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថ្លែង​ថា បាន​ចេញ​បទបញ្ជា​ឲ្យ​ឃុំខ្លួន​លោក​SANTRICH ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សើ​ុ​ប​អង្កេត​មួយ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ