ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យើង​សុទ្ធតែ​មានព្រេង​វាសនា​ជាប់​មក​តាំងពី​អតីតជាតិ

4 ឆ្នាំ មុន

បុរស​ស្ត្រី​ក្នុង​លោក​នេះ​សុទ្ធតែ​មានព្រេង​វាសនា​ជាប់​មក​តាំងពី​អតីតជាតិ​រៀង​ៗ​ខ្លួន អ្នកខ្លះ​មានភ័ព្វ​ល្អ ឯ​អ្នកខ្លះ​ទៀត​មានភ័ព្វ​មិនល្អ នេះ​ក៏​ព្រោះតែ​ព្រេងវាសនា​របស់​ខ្លួន​ដែល​បាន​សន្សំ​មក​ហើយ​នោះ​ឯង ហើយ អ្នក​ទាំង​ពីរ​ភេទ​ក៏​មាន​និស្ស័យ​ជា​គូគ្រង​នឹង​គ្នា​អស់​សែន​នៃ​ជាតិ​មក​ហើយ​ក៏​យ៉ាងនោះ​ដែរ​ ។ ដូច​ព្រះពុទ្ធ​នៃ​យើង​ដែល​នៅ​ជា​គ្រហស្ថ​មាន​គូ​និស្ស័យ​នឹង​ព្រះ​នាង​យសោធរា​ពិម្ពា​អស់​ច្រើន​នៃ​ជាតិ​ទោះបីជា​ក្នុង​កំណើត​សត្វ​តិរច្ឆាន​ក៏​នៅ​តែ​ជា​គូ​នឹង​គ្នា​រហូត​មក​ដល់​កំណើត​ចុង​ក្រោយ​នេះ​អ្នក​ទាំង​ទ្វេ​បាន​ជួប​គ្នា​និង​បង្កើត​បាន​បុត្រា​មួយ​អង្គ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ទៀត​ផង ។​ ទាក់ទង​នឹង​គូព្រេង​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា…

បុរស​ស្ត្រី​ក្នុង​លោក​នេះ​សុទ្ធតែ​មានព្រេង​វាសនា​ជាប់​មក​តាំងពី​អតីតជាតិ​រៀង​ៗ​ខ្លួន អ្នកខ្លះ​មានភ័ព្វ​ល្អ ឯ​អ្នកខ្លះ​ទៀត​មានភ័ព្វ​មិនល្អ នេះ​ក៏​ព្រោះតែ​ព្រេងវាសនា​របស់​ខ្លួន​ដែល​បាន​សន្សំ​មក​ហើយ​នោះ​ឯង ហើយ
អ្នក​ទាំង​ពីរ​ភេទ​ក៏​មាន​និស្ស័យ​ជា​គូគ្រង​នឹង​គ្នា​អស់​សែន​នៃ​ជាតិ​មក​ហើយ​ក៏​យ៉ាងនោះ​ដែរ​ ។

ដូច​ព្រះពុទ្ធ​នៃ​យើង​ដែល​នៅ​ជា​គ្រហស្ថ​មាន​គូ​និស្ស័យ​នឹង​ព្រះ​នាង​យសោធរា​ពិម្ពា​អស់​ច្រើន​នៃ​ជាតិ​ទោះបីជា​ក្នុង​កំណើត​សត្វ​តិរច្ឆាន​ក៏​នៅ​តែ​ជា​គូ​នឹង​គ្នា​រហូត​មក​ដល់​កំណើត​ចុង​ក្រោយ​នេះ​អ្នក​ទាំង​ទ្វេ​បាន​ជួប​គ្នា​និង​បង្កើត​បាន​បុត្រា​មួយ​អង្គ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ទៀត​ផង ។​

ទាក់ទង​នឹង​គូព្រេង​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា បើ​បុរស​ស្រី្ត​ទាំង​ពីរ​ប្តី​ប្រពន្ធ​ប្រាថ្នា​ឲ្យ​ជួប​គ្នា​ក្នុង​បច្ចុប្បន្ន​រស់នៅ​ដោយ​សុខសាន្ត​អស់​មួយ​ជីវិត​ផង ចង់​ឲ្យ​ជួប​គ្នា​ក្នុង​បរលោក​ទៀត​ផង លុះណាតែ​ជន​ទាំង​ពីរ​នាក់​នោះ​មាន​សទ្ធា​ស្មើគ្នា មាន​សីលធម៌​ស្មើគ្នា មាន​ចាគៈ​ស្មើគ្នា និង​មាន​បញ្ញា​គឺ​ការ​យល់​ត្រូវ​គ្នា មាន​តម្រេក​ក្នុង​កាម​ដូច​គ្នា ។

មាន​ន័យ​ថា​ស្វាមីភរិយា​ទាំង​ពីរ​ជា​អ្នកមាន​សទ្ធា និង​ជា​អ្នក​ធ្វើ​ទាន​ដល់​ស្មូម​យាចក ធ្វើ​ទាន​ដល់​អ្នកមាន​សីល​ដែល​ចិញ្ចឹមជីវិត​តាម​គន្លង​ធម៌ ធ្វើ​ទាន​ដល់​ទុរគត​ជន ដល់​ចាស់ព្រឹទ្ធាចារ្យ ពោល​ពាក្យ​ផ្អែមល្ហែម​រកគ្នា និង​ជា​អ្នកមាន​សីល​ស្មើគ្នា ។

អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​ធម៌​ដោយ​ប្រពៃ​បែប​នេះ​ហើយ បើ​មាន​ចំណង់​ក្នុង​កាម​រួមរស់​ជុំ​គ្នា​ទៅ​ក្នុង​បរលោក​ទៀត ក៏​រមែង​ជា​អ្នក​ត្រេកអរ​រីករាយ​ក្នុង​ទេវលោក​សមតា​ម​បំណងប្រាថ្នា ។