ខេត្តកំពង់ធំ ៖ ព្រះអង្គមួយអង្គតូចចិត្តនឹងវាសនាបានសម្រេចចិត្តចង.កធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង កាលពីវេលាព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១៣ នេះ ស្ថិតក្នុងមជ្ឈមណ្ឌលវិបស្សនាឆុរៈ ខេត្តកំពង់ធំ ។
ព្រះអង្គមានព្រះនាមថ្លុង រុន ព្រះជន្ម៣៧ព្រះវស្សា មានស្រុកកំណើតនៅភូមិតាអោង ឃុំចើងដើង ស្រុកបារាយណ៍ ។ ព្រះអង្គគឺជាសាមណេមួយព្រះអង្គ បានមកសាងភ្នួសក្នុងវត្តព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ចំនួន៥ព្រះវស្សា រួចក៏បានមកសិក្សារៀនសូត្រនៅកន្លែងកើតហេតុខាងលើ ។
បើតាមប្រភពពីសាច់ញាតិបានឱ្យដឹងថា ព្រះអង្គមានរោគាជាប់ជាប្រចាំ ថែមទាំងងងិតភ្នែកទាំងសងខាងតាំងពីអាយុ២០ឆ្នាំមក ម្ល៉េះ ។ ករណីខាងលើនេះ ត្រូវបានគេសង្ស័យថា ប្រហែលជាព្រះអង្គតូចចិត្តនឹងវាសនាហើយ បានជាសម្រេចចិត្តធ្វើអត្តឃាតបែបនេះ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច័យរួច បានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ