ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អចលនទ្រព្យ​វៀតណាម​មិន​ចាប់អារម្មណ៍​លើ​ផ្ទះ​សម្រាប់​កម្មករ​ទេ

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារ​ព​ត៌​មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥​កន្លង​មក​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​កំពុង​តែ​មើល​រំលង​ផ្នែក​ផ្ទះ​កម្មករ​បើ​ទោះជា​មាន​តម្រូវការ​ខ្ពស់​ពិតមែន​ក្តី​។ អ្នកស្រី Pham…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារ​ព​ត៌​មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥​កន្លង​មក​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​កំពុង​តែ​មើល​រំលង​ផ្នែក​ផ្ទះ​កម្មករ​បើ​ទោះជា​មាន​តម្រូវការ​ខ្ពស់​ពិតមែន​ក្តី​។

អ្នកស្រី Pham Thi Lai ដែល​ជា​ពលករ​ម្នាក់​នៅ​ខេត្ត Long An បាន​និយាយ​ថា អ្នកស្រី​និង​ស្វាមី​បាន​ធ្វើការ​អស់​ច្រើន​ជាង​១០​ឆ្នាំ​មក​ហើយ​ប៉ុន្តែ​នៅ​តែ​ជួល​ផ្ទះ​តូច​មួយ​ដដែល​។ អ្នកស្រី​បាន​បន្ថែម​ថា មិន​មាន​គម្រោង​ផ្ទះ​កម្មករ​ណាមួយ​ដែល​ត្រូវ​បាន​គ្រោង​សម្រាប់​តំបន់​អ្នកស្រី​ទេ ហើយ​ពួក​គេ​ក៏​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ផ្ទះ​ទូទៅ​ដែរ​។
អ្នកស្រី​បាន​បន្ត​ថា ក្រុមហ៊ុន​សាងសង់​តំបន់ឧស្សាហកម្ម​ដោយ​មិន​មានផ្ទះ​សម្រាប់​កម្មករ​។

អ្នកស្រី Lai ស្ថិត​ក្នុង​ចំណោម​កម្មករ​រាប់​ពាន់​នា់​ក្នុង​តំបន់ឧស្សាហកម្ម​នៅ​ខេត្ត​ខាងត្បូង​នៃ​ប្រទេស ដែល​ភាគច្រើន​ធ្វើការ​ជួល​ផ្ទះ​តូច​ៗ​ដើម្បី​ស្នាក់​នៅ​។ ប៉ែក​ខាងត្បូង​នៃ​ប្រទេស​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​សម្រាប់​កម្មករ​ឧស្សាហកម្ម​ព្រោះតែ​មានការ​វិនិយោគ​ច្រើន​ពី​វិនិយោគិន​បរទេស និង​មានការ​បង្កើត​តំបន់ឧស្សាហកម្ម​ជា​ច្រើន​ផង​ដែរ ឧទាហរណ៍​ដូច​ជា​ក្នុង​សង្កាត់ Duc Hao ក្នុង​ខេត្ត Long An មាន​តំបន់ឧស្សាហកម្ម​ធំ​ៗ​ចំនួន ៣ និង​មាន​រោងចក្រ​ឧស្សាហកម្ម​ជា​ច្រើន​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ច្រើន​ជឫង​៤​ម៉ឺន​នាក់​ទៅ​ទៀត​។

ប៉ុន្តែ​កម្មករ​ទាំងនេះ​ភាគច្រើន​ជួល​ផ្ទះ​ស្នាក់​នៅ និង​កំពុង​ចង់​ទិញ​ផ្ទះ​ខ្លួនឯង​ស្នាក់​នៅ​។
ស្ថាន​ការ​នេះ​ស្រ​ដៀង​គ្នា​នឹង​ស្ថាន​ការ​ក្នុង​ខេត្ត Binh Duong ដែរ​ដែល​មាន​រោងចក្រ​ឧស្សាហកម្ម​ចំនួន ៤៨​កន្លែង​ដែល​មាន​កម្មករ​សរុប​ប្រមាណ​រាប់​លាន​នាក់​។ យោង​តាម​របា​យក​រណ៍​ពី​ទស្សនាវដ្តី​វិនិយោគ​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្នុង Binh Duong មាន​គម្រោង​អភិវឌ្ឍន៍​គម្រោង​ផ្ទះ​សាធារណៈ​ប្រមាណ​៣៧​គម្រោង​ដើម្បី​សាងសង់​ផ្ទះ​ចំនួន ៦៤,០០០​យូ​នី​ត​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប ប៉ុន្តែ​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​គម្រោង​នេះ​មិន​ទាន់​អាច​សម្រេច​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ