ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​សត្វ​ស្វា​ចូល​អុកឡុក​បរិវេណ​ដំណាក់​ស្ដេច​ជាប់​ឆ្នេរសមុទ្រ​កែប (មានវីដេអូ)

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ដំណាក់​ស្ដេច​នៅ​លើ​ភ្នំ​មួយ​ជាប់​ឆ្នេរសមុទ្រ​កែប បច្ចុប្បន្ន​កំពុងធ្វើការ​ជួសជុល និង​សំអាត​បរិវេណ​ដំណាក់​ស្ដេច​នេះ​ឡើង​វិញ ក្នុង​នោះ​គេ​ឃើញ​មានការ​ឈូស​ឆាយ​ព្រៃ និង​ស្ថាបនា​ផ្លូវ​ចាស់​ៗ ព្រមទាំង​ដាំ​ផ្កា​ដើម្បី​អោយ​មាន​សោភ័ណ​ភាព​ស្អាត​ដូច​កាលសម័យ​សង្គមរាស្ត្រនិយម ។ ប៉ុន្តែ​គេ​បាន​មើលឃើញ​ថា​សត្វ​ស្វា​ជា​ច្រើន​ក្បាល​បាន​ចូល​មក​អុកឡុក​នៅ​ក្នុង​បរិវេណ​ដំណាក់​ស្ដេច​នោះ​ផង​ដែរ…

ខេត្ត​កែប ៖ ដំណាក់​ស្ដេច​នៅ​លើ​ភ្នំ​មួយ​ជាប់​ឆ្នេរសមុទ្រ​កែប បច្ចុប្បន្ន​កំពុងធ្វើការ​ជួសជុល និង​សំអាត​បរិវេណ​ដំណាក់​ស្ដេច​នេះ​ឡើង​វិញ ក្នុង​នោះ​គេ​ឃើញ​មានការ​ឈូស​ឆាយ​ព្រៃ និង​ស្ថាបនា​ផ្លូវ​ចាស់​ៗ ព្រមទាំង​ដាំ​ផ្កា​ដើម្បី​អោយ​មាន​សោភ័ណ​ភាព​ស្អាត​ដូច​កាលសម័យ​សង្គមរាស្ត្រនិយម ។

ប៉ុន្តែ​គេ​បាន​មើលឃើញ​ថា​សត្វ​ស្វា​ជា​ច្រើន​ក្បាល​បាន​ចូល​មក​អុកឡុក​នៅ​ក្នុង​បរិវេណ​ដំណាក់​ស្ដេច​នោះ​ផង​ដែរ រហូត​ក្រុម​ជាង​ដែល​ជា​អ្នកធ្វើការ​នៅ​លើ​ដំណាក់​ស្តេច​នោះ​បាន​ចង​មង និង​ធ្វើ​រនាំង​សំណាញ់​ដែក​ការពារ​មិន​អោយ​ហ្វូង​សត្វ​ស្វា​ទាំងនោះ​ចូល​ទៅ​ក្នុង​បរិវេណ​ដំណាក់​ស្តេច​ដែល​គេ​កំពុងធ្វើការ​ជួសជុល​ឡើយ​។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​លើ​ភ្នំ​បរិ​វណ​ដំណាក់​ស្ដេច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ដំណាក់​ស្ដេច​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៦២ នៅ​លើ​ភ្នំ​ជាប់​ឆ្នេរសមុទ្រ​កែប​នេះ ហើយ​កំពុងធ្វើការ​ជួសជុល​អោយ​ស្អាត​ឡើង​វិញ ប៉ុន្តែ​មាន​ហ្វូង​សត្វ​ស្វា​បាន​ចូល​មក​អុកឡុក​កាច់​ផ្កា​បាក់​អស់ ។

អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​លើ​ភ្នំ​បរិ​វេន​ដំណាក់​ស្តេច​បាន​និយាយ​ប្រាប់​បន្ត​ថា ឥឡូវនេះ ក្រុម​ជាង​ដែល​កំពុងធ្វើការ​បាន​ចង​មង និង​ធ្វើ​រនាំង​សំណាញ់​ដែក​ការពារ​មិន​អោយ​ហ្វូង​សត្វ​ស្វា​ទាំងនោះ​ចុះ​តាម​ផ្លូវ​នេះ​ទៀត​ទេ គឺ​ឱ្យ​ពួក​វា​ចុះ​រក​ចំណី​តាម​ផ្លូវ​ផ្សេង​វិញ ។

លោក​មាស សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប​បានអោយ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ ឧសភា​ថា លោក​មិន​បានដឹង​ចំនួន​សត្វ​ស្វា​ដែល​រស់នៅ​លើ​ភ្នំ​ជាប់​ឆ្នេរសមុទ្រ​កែប​នេះ​ទេ ព្រោះ​ឧ​ស្យា​ន​ជាតិ​កែប​បាន​ចែក​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​រដ្ឋបាល​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ