ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បង្គោល​ខៀវ​សប្បាយ​លោត​កញ្ជ្រោល​​អរ​ចង់​ហោះ​ម៉​ង បន្ទាប់​ពី​គណៈ​កម្ម​ការ​ប្រកាស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៨ ឩ​សភា ត្រូវ​បាន​បញ្ចប់​ទៀត​ហើយ ដោយ កីឡាករ​បង្គោល​ខៀវ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក បាន​ក្លាយជា​អ្នក​បាន​ឡើង​វគ្គ​៨​នាក់ បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​​បង្គោល​ក្រហម ប្ញ​ទ្ធិ សា​ស្ត្រាវុធ ដែល​ជា​សិស្ស​ជើង​ខ្លាំង​មក​ពី​ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប​។

នេះ​ជា​ការ​ប្រកួត​រវាង​អ្នក​ឈ្នះ​ទាំង​១៦​នាក់ យក​តែ​៨​នាក់ ក្នុង​ស​ប្ដា​ហ៍​ទី​៣​។ ខុស​ពី​គូប្រកួត​ផ្សេង​ៗ ដែល​​ប្រើ​រយៈពេល​ប្រកួត​៣​ទឹក​ដូច​គ្នា ប៉ុន្តែ​ពេល​ខ្លះ​ក៏​ព្រ​លែងដៃ​ដាក់​គ្នា​ខ្លះ​ៗ សម្រាប់​មួយគូ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ម្ខាង​ៗ​អត់​មាន​សំចៃ​ដៃ ឬ​ទុក​មុខ​ឱ្យ​គ្នា​តែ​ម្ដង ពេញ​រយៈពេល​៣​ទឹក ដែល​នេះ​អាច​មក​ពី​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ហើយ​មិន​ចង់​ជ្រុះ​ចេញពី​កម្មវិធី​។

យ៉ាងណាមិញ កីឡាករ​ទាំង​ពីរ​មិន​អាច​ទទួល​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ទេ ដោយ​ការ​ប្រកួត​បើ​ទោះជា​បង្គោល​ក្រហម ប្ញ​ទ្ធិ សា​ស្ត្រាវុធ ដែល​ជា​កីឡាករ​ជើង​ខ្លាំង និង​មាន​ប្រវត្តិ​ធ្លាប់​ខ្លាំង​ស្ទើរ​គ្រប់​សង្វៀន​មក​ហើយ ក៏​បង្គោល​ខៀវ នៅ​តែ​ដណ្ដើម​បាន​ជ័យជម្នះ​។

កីឡាករ​បង្គោល​ខៀវ បង្ហាញ​អារម្មណ៍​លោត​កញ្ជ្រោល​សប្បាយ​អរ​ចង់​ហោះ បន្ទាប់​ពី​ត្រូវ​បាន​គណៈ​កម្ម​ការ​ប្រកាស​ថា បាន​ឈ្នះ​ពិន្ទុ ដោយសារ​តែ​គេ​ប្រកាស​ថា មិន​ចង់​ជឿ​ថា​ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​ប្រកាស​អោយ​ជាប់​ក្នុង​វគ្គ​៨​នាក់ ដែល​វគ្គ​កាន់តែ​សំខាន់​ក្នុង​ការ​ប្រកួត​ជើងឯក​។ យ៉ាងណាមិញ​លោក​នៅ​តែ​បង្ហាញ​​អារម្មណ៍​ភ័យ​ៗ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​បន្ត ដោយ​មិន​ទាន់​ដឹង​ថា នឹង​មានសំណាង​បែប​នឹង​ម្ដងទៀត ឬ​ត្រូវ​ជ្រុះ​ហាលអាវ លែង​បាន​ប្រកួត​បន្ត​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ