ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ភ្លាម​ក៏​រត់​ទៅ​ប្រាប់​ឪពុក​ម្តាយ​…​អ្នក​ភូមិ​នាំ​គ្នា​ផ្អើល​ពេញ​ហ្នឹង

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សិស្សសាលា​នាំ​គ្នា​ទៅ​មុជទឹក​ស្ទឹង​លង់​ស្លាប់​ម្នាក់ ករណី​មនុស្ស​ស្លាប់​លង់ទឹក​ស្ទឹង​បាន​កើត​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់​ក្របៅ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ…

ខេត្តកំពង់ធំ ៖ សិស្សសាលា​នាំ​គ្នា​ទៅ​មុជទឹក​ស្ទឹង​លង់​ស្លាប់​ម្នាក់ ករណី​មនុស្ស​ស្លាប់​លង់ទឹក​ស្ទឹង​បាន​កើត​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់​ក្របៅ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ រហូត​ម៉ោង​១២​និង​២០​នាទី​រសៀល ទើប​រក​សព​ឃើញ ។

សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ តាំង ធា​រ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យាល័យ​តា​ញ៉ោ​ក មាន​ទីលំនៅ​នៅ​ភូមិ​សី​វុ​ត្ថា ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជន​រង​គ្រោះ​ឈ្មោះ​តាំង ធា​រ៉ា មាន​ឪពុក​ម្ដាយ​តែ​បាន​ទៅ​ធ្វើ​កម្មករ​នៅ​ឯ​ទីក្រុង​ភ្នំពេញ រស់នៅ​តែ​ម្នាក់ឯង​ជាមួយ​សាច់ញាតិ ។

បើ​តាម​សាក្សី​ទី​១- ឈ្មោះ​ធាង ចុង​ថា​ង ភេទ​ប្រុស អាយុ​១១​ឆ្នាំ ទី​២- ឈ្មោះ​មៀត រដ្ឋ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ទី​៣-​ឈ្មោះ​លាក់ ជី​លាំង ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ពួក​គាត់​បាន​រៀបរាប់​ថា មុន​កើតហេតុ​ពួក​គេ​បាន​នាំ​គ្នា​មក​ងូត​លេង​ទឹកស្ទឹង នៅ​ចំណុច​កើតហេតុ​ខាងលើ ខណៈនោះ​ជន​រង​គ្រោះ​បាន​ដើរ​លេង​តាម​បណ្ដោយ​ទឹកស្ទឹង​មក​ខាងក្រោម​ចំនុច​កំពង់​ក្របៅ​នេះ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ល្បាក់​អន្លុង បណ្ដាល​ឱ្យ​លង់ទឹក​បាត់​នៅ​ទីនោះ ឃើញ​ដូច្នេះ​ពួក​គេ​ក៏​បានរ​ត់ទៅ​ប្រាប់​ឪពុក​ម្ដាយ​នៅ​ឯ​ផ្ទះ និង​ញាតិ​ជិតខាង​នាំ​គ្នា​ទៅ​ដល់ទី​កន្លែង​កើតហេតុ មុជទឹក​ស្ទឹង​រាវរក​ជន​រង​គ្រោះ អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មុជ​រាវរក​រួម​ទាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជួយ​ចាត់ចែង​រាវរក​ផង​ដែរ រហូត​ដល់​ម៉ោង​១២​និង​២០​នាទី​រសៀល​ទើបបាន​ឈ្មោះ​សៀន សៀ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ប្រាសាទ រាវ​ប្រទះ​ឃើញ រង​គ្រោះ​នៅ​បាត​ស្ទឹង​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជាពលរដ្ឋ​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព​នៅ​លើ​ដងខ្លួន និង​អវៈយវៈ ពុំ​មាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​ឡើយ ដោយ​សន្និដ្ឋាន ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន មូលហេតុ​មិន​ចេះ​ហែល​ទឹក រួច​សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ