ខ្លាំងបាត់ ! នៅឥណ្ឌាត្រឹមតែ៧០ថ្ងៃទូរស័ព្ទ Galaxy A ថ្មីលក់អស់ ៥ លានគ្រឿង
ប្រភពព័ត៌មាន gsmarena បានចុះផ្សាយថា គ្រាន់តែរយៈពេល ៤០ ថ្ងៃបន្ទាប់ពីស៊េរីទូរស័ព្ទ Galaxy A ថ្មីមានវត្តមាននៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន…
ប្រភពព័ត៌មាន gsmarena បានចុះផ្សាយថា គ្រាន់តែរយៈពេល ៤០ ថ្ងៃបន្ទាប់ពីស៊េរីទូរស័ព្ទ Galaxy A ថ្មីមានវត្តមាននៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន…
ប្រភពព័ត៌មាន gsmarena បានចុះផ្សាយថា គ្រាន់តែរយៈពេល ៤០ ថ្ងៃបន្ទាប់ពីស៊េរីទូរស័ព្ទ Galaxy A ថ្មីមានវត្តមាននៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន Samsung បានរាយការណ៍ថា ខ្លួន បានលក់ចេញចំនួន ២ លានគ្រឿង ។ ឥឡូវនេះ ៣០ ថ្ងៃក្រោយមកទៀតចំនួននេះបានកើន ឡើងទ្វេដងដល់ទៅចំនួន ៥ លានគ្រឿងឯណោះ ។ ប្រធានទីផ្សារនៃក្រុមហ៊ុន Samsung India បាននិយាយជាមួយ Reuters ថាទាំងនេះបានបង្កើតប្រាក់ចំណូលចំនួន ១ ពាន់លាន ដុល្លារនៅភាគខាងជើង ។
ក្រុមហ៊ុន Samsung រំពឹងថាប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ នឹងកើនឡើងដល់ ៤ ពាន់លានដុល្លារ ។ ដោយមើលឃើញថាប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung នៅក្នុង ប្រទេសឥណ្ឌាសម្រាប់ឆ្នាំសារពើពន្ធ ២០១៨ (ដែលបានបញ្ចប់នៅក្នុងខែមីនា) មានចំនួន ៥,៣ ពាន់លានដុល្លារនោះវាហាក់បីដូចជាក្រុមហ៊ុននេះ រំពឹងថាការលក់ភាគច្រើនរបស់ខ្លួន នឹងត្រូវបានបង្កើតឡើងដោយម៉ូដែលទូរស័ព្ទ Galaxy A ថ្មី ។
ប្រភព gsmarena បានឱ្យដឹងទៀតថា ទូរស័ព្ទ Galaxy A ថ្មីមានតម្លៃចាប់ពី ៧៥ ដុល្លារដល់ ៤១០ ដុល្លារ ហើយបើតាមចំនួនខាងលើតម្លៃជាមធ្យមនៃការលក់ក្នុងរយៈពេល ៧០ ថ្ងៃដំបូង គឺ ២០០ ដុល្លារ ។ ក្រុមហ៊ុន Samsung បានអះអាងថាខ្លួនមានចំណែកទីផ្សារ ៧៧% នៅក្នុង ផ្នែកសំខាន់របស់ប្រទេសឥណ្ឌា ។ ប៉ុន្តែទោះជាយ៉ាងណាត្រូវប្រឈមមុខនឹងការប្រកួត ប្រជែងខ្លាំងពីក្រុមហ៊ុន Xiaomi និង Oppo នៅក្នុងតម្លៃទាបនៃទីផ្សារ ៕
ចែករំលែកព័តមាននេះ