ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គោ ស៊ុំសារឿត​ ចូលកាន់តំណែង​ផ្លូវការជាអភិបាល​ខេត្តបន្ទាយមានជ័យ​នៅថ្ងៃស្អែក

11 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖ រដ្ឋលេខាធិការក្រសួងទេសចរណ៏​ លោក គោ ស៊ុំសារឿត ​នឹងត្រូវប្រកាសចូលកាន់​តំណែងផ្លូវការ​ជាអភិបាលខេត្តបន្ទាយមានជ័យ ​ជំនួសសពលោក ទ្រី ណារិន ​ដែលបានទទួលមរណភាព​ដោយគ្រោះ​ថ្នាក់ចរាចរណ៏កាលពីថ្ងៃទី១៣​ វិច្ឆិកា​ ២០១៣ ។

ពិធីប្រកាស​ចូលកាន់តំណែង​នឹងប្រព្រឹត្តទៅនៅ​សាលាខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី២៣​ វិច្ឆិកា​ ២០១៣​ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ប្រធាន​

ខេត្តបន្ទាយមានជ័យ​៖ រដ្ឋលេខាធិការក្រសួងទេសចរណ៏​ លោក គោ ស៊ុំសារឿត ​នឹងត្រូវប្រកាសចូលកាន់​តំណែងផ្លូវការ​ជាអភិបាលខេត្តបន្ទាយមានជ័យ ​ជំនួសសពលោក ទ្រី ណារិន ​ដែលបានទទួលមរណភាព​ដោយគ្រោះ​ថ្នាក់ចរាចរណ៏កាលពីថ្ងៃទី១៣​ វិច្ឆិកា​ ២០១៣ ។

ពិធីប្រកាស​ចូលកាន់តំណែង​នឹងប្រព្រឹត្តទៅនៅ​សាលាខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី២៣​ វិច្ឆិកា​ ២០១៣​ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំង​គ្រឿងញៀន ។

គួរបញ្ជាក់ថា ​លោក គោ ស៊ុំសារឿត​ កើតនៅថ្ងៃទី០១​ ធ្នូ ១៩៥៦ ​នៅភូមិសំពៅលូន​ ឃុំសំពៅលូន​ ស្រុកក្រឡាញ់ ​ខេត្តសៀមរាប ។ លោក​បានសិក្សាដល់ថ្នាក់​ទីបញ្ចប់​នៅសម័យលន់ នល់​ ក្នុងឆ្នាំ១៩៧៥ ​។ លោកបានរៀបអាពាហ៏ពីពាហ៏​នៅឆ្នាំ១៩៧៥ និងមកដល់ពេលនេះ មានបុត្រា-បុត្រី៤នាក់ ​។ នៅថ្ងៃទី១៧ មេសា​ ១៩៧៥ ​លោក គោ ស៊ុំសារឿត​ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដទៃទៀត ​ត្រូវបានពួកប៉ុល ពត ​ជម្លៀសចេញពីរាជធានី​ភ្នំពេញ​ និងនៅតាមបណ្តាខេត្តដទៃទៀត ។​ សម្រាប់រូបលោក ត្រូវបានខ្មែរ​ក្រហម​ជម្លៀស​​​ទៅនៅក្នុងខេត្តបាត់ដំបង ។

បន្ទាប់ពីបានរំដោះពីរបបប្រល័យពូជសាសន៏​ប៉ុល ​ពត ​ភ្លាម ក្នុងឆ្នាំ១៩៧៩ ​លោកត្រូវបានជាប់ឆ្នោត​ជាប្រធានភូមិសំពៅលូន ​( លោកបានទៅរស់នៅ​ក្នុងស្រុកកំណើតវិញ) និង ៣ខែ​ក្រោយមក លោកក៏ជាប់ជាមេឃុំសំពៅលូន។ ​បន្ទាប់ពីបានធ្វើជាមេឃុំមួយរយៈ ​លោកក៏ត្រូវបានរដ្ឋអំណាចបញ្ជូន​ឲ្យមករៀន​នៅសាលា​​នយោបាយមជ្ឈឹម​ក្នុងក្រុង​ភ្នំពេញ ។

ក្រោយបញ្ចប់ការសិក្សា​នៅសាលានយោបាយមជ្ឈឹម ​លោកក៏ត្រូវបានតែងតំាង​ជាប្រធានមន្ទីរហិរញ្ញវត្ថុស្រុកក្រឡាញ់ ​និង ជាប្រធានមន្ទីរហិរញ្ញវត្ថុ​ខេត្តសៀមរាប​នៅខែ មីនា ១៩៨០ ។ ​ឆ្នាំ១៩៨២ លោកបានបន្តសិក្សាវគ្គឧត្តម​ផ្នែកគណនេយ្យ​និងហិរញ្ញវត្ថុ ​និង ត្រូវបានតែងតំាង​ជាសមាជិកបក្ស​ខេត្តសៀមរាប​នៅឆ្នាំ១៩៨៥ ។

ឆ្នាំ១៩៨៨ ​លោកត្រូវបានតែងតំាង​ជាប្រធានមន្ទីរទេសចរណ៏ ​ចំណុះអគ្គនាយកដ្ឋានទេសចរណ៏ ​( មិនទាន់ដំឡើងជាក្រសួង​ទេសចរណ៏នៅឡើយទេ ) ​។ ពីឆ្នាំ២០០១​ ដល់​ឆ្នាំ២០០៨ ​ត្រូវបានតែងតំាង​ជាអគ្គនាយកក្រសួងទេសចរណ៏ ​និង ពីឆ្នាំ២០០១ ​មកដល់បច្ចុប្បន្ន​ជារដ្ឋលេខាធិការក្រសួងទេសចរណ៏ ៕