ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​នៃ​ភាព​តានតឹង​ជាមួយ​អា​មេ​រិក​ អាច​ត្រួតត្រា​បាន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ផែនការកម្ម​ជាតិចិន ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ ​ឧសភា​ថា ភាព​តានតឹង​ខាង​ពាណិជ្ជ​កម្ម ជាមួយ​សហរដ្ឋអាមេរិក មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មួយ ​សេដ្ឋកិច្ច​ចិន ប៉ុន្តែ​វា​អាច​ត្រួតត្រា​បាន​និង​ថា…

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ផែនការកម្ម​ជាតិចិន ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ ​ឧសភា​ថា ភាព​តានតឹង​ខាង​ពាណិជ្ជ​កម្ម ជាមួយ​សហរដ្ឋអាមេរិក មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មួយ ​សេដ្ឋកិច្ច​ចិន ប៉ុន្តែ​វា​អាច​ត្រួតត្រា​បាន​និង​ថា បណ្ដា​វិធានការ​តបត​វិញ នឹង​បង្កើត​ប្រសិនបើ​ចាំបាច់​ដើម្បី​ថែរក្សា ប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​កម្រិត​សម​ស្រប​មួយ​។

គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​ខាង​ការ​អភិ​វ​ឌ្ឃ​ន៍​និង​កែទម្រង់​ចិន បាន​បង្ហាញ​ការ​វាយតម្លៃ​របស់​ខ្លួន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ប៉េ​កាំ​ង​។ ចិន​ជួប​ប្រទះ​កាលពី​ខែមេសា​នូវ​ការ​យឺតយ៉ាវ​ខ្លាំង​មួយ នៃ​ការ​លក់រាយ​របស់​ខ្លួន ព្រមទាំង​ផលិតកម្ម​ឧស្សាហកម្ម ដែល​ក្រុង​ប៉េ​កាំ​ង​ចាំបាច់​ចាត់វិធានការ​ថ្មី​ៗ នៃ​ការ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ប៉េ​កាំ​ង ដោយ​កាលពី​ថ្ងៃ​ទី​១០​ឧសភា បាន​អនុវត្ត​ការ​ដំឡើង​ពន្ធគយ​មាន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​នៃ​ការ​នាំ​ចូល​បណ្ដា​ផលិតផល​ចិន ហើយ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចេញ​បញ្ជា ឲ្យ​ចាប់ផ្ដើម​នីតិវិធី​ចាំបាច់​នានា សម្រាប់​ការ​ដំឡើង​ពន្ធគយ​លើ​ផលិត​ផល​ចិន​ឯទៀត​ៗ​ដែល​នៅ​សល់​។ ក្រុង​ប៉េ​កាំ​ង​បាន​តបត​វិញ ដោយ​ប្រកាស​នា​ថ្ងៃ​ទី​១៣​ឧសភា​ពី​ចេតនា​របស់​ខ្លួន យកពន្ធ​គយ​មាន​ទឹកប្រាក់​៦០​ពាន់​លាន​ដុល្លារ លើ​បណ្ដា​ផលិតផល​នាំ​ចូល​មក​ពី​សហ​រដ្ឋ​អាមេរិក​។

ភាព​តានតឹង​មាន​កាន់តែ​ខ្លាំង​នា​ស​ប្ដា​ហ៍​នេះ ពេល​លោក​ដូ​ណា​ល់​ត្រាំ​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដែល​ហាមឃាត់​បណ្ដា​សហគ្រាស​អា​មេ​រិ​ក ប្រើប្រាស់​សម្ភារ​ទូរគមនាគមន៍ ផលិត​ដោយ​បណ្ដា​សហគ្រាស ដែល​ចាត់​ទុក​ថា មាន​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ជាតិ​។ បែប​នេះ​ជា​ការ​ហាមឃាត់​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​មិន​ឲ្យ​រក​សី​ុ​ជាមួយ​ក្រុមហ៊ុន​ចិន​HUAWEI​។

ម្យ៉ាងទៀត​សារព័ត៌មាន​ផ្លូវការ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧​ឧសភា​ថា ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​នឹង​ធ្វើ​ឲ្យ​ចិន​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយនឹង​ពុំ​អាច​ឲ្យ​ប្រទេស​នេះ​លុតជង្គង់​ចុះ​ញ៉ម​ឡើយ​។ កាសែត​ប្រជាជន​ចិន​សរសេរ​ថា សង្គ្រាម​ពាណិជ្ជកម្ម​មិន​អាច​ធ្វើ​ឲ្យ​ចិន​ដាំ​ក្បាល​ចុះ​បាន​ទេ​។ វា​គ្រាន់តែ​នឹង​ធ្វើ​ឲ្យ​យើង​ពង្រឹង​ខ្លួន​ថែម​ដើម្បី​ឲ្យ​កាន់តែ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ