កោះ​មួយ​ក្នុង​មហាសមុទ្រ​ក្រាល​ដោយ​កាក​សំណល់​ប្លា​ស្ទិ​ក


មហាសមុទ្រ​ឥណ្ឌា ៖ កាក​សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​ជា​២៣៨​តោន​ត្រូវ​បាន​រក​ឃើញ​លើ​ប្រជុំ​កោះ​COCOS ដែល​នោះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​កាក​សំណល់​ដែល​រសាត់​មក​ទើរ​លើ​ប្រជុំ​កោះ​នោះ​តែ​ប៉ុណ្ណោះ។

ប្រជុំ​កោះ​COCOS​មាន​កោះ​តូច​ៗ​ចំនួន​២៧ ស្ថិត​ក្នុង​មហាសមុទ្រ​ឥណ្ឌា ចម្ងាយ​ប្រមាណ​ជា​២១០០​គីឡូម៉ែត្រ ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​។ ក្នុង​អត្ថបទ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦​ឧសភា​ក្នុង​ទស្សនាវដ្ដី NATURE SCIENTIFIC REPORTS ជីវ​វិទូ​លោកស្រី​JENNIFER LAVERS​និយាយ​ថា យើង​ពិតជា​ស្រងាកចិត្ត​ណាស់​។ នោះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​កាក​សំណល់ ដែល​រសាត់​មក​ទើរ​នៅ​ទីនោះ​ប៉ុណ្ណោះ​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពេល​គេ​កាយ​ខ្សាច់​លើ​កោះ គេ​ឃើញ​មាន​កាក​សំណល់​ប្លា​ស្ទិ​ក​យ៉ាងច្រើន​ទៀត​។

យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ថា​បរិមាណ​ពិតប្រាកដ​នៃ​កាក​សំណល់​ប្លា​ស្ទិ​កលើ​បណ្ដា​ឆ្នេរ​ខ្សាច់​ដែល​មាន​ការ​សិក្សា ក្នុង​ស្រទាប់​ខ្សាច់​មាន​កប់​កាក​សំណល់​ប្លា​ស្ទិ​ក ក្នុង​បរិមាណ​ដល់​ទៅ​២៦​ដង លើស​កាក​សំណល់​ដែល​គេ​ឃើញ​លើ​នៅ​ខាងលើ​។ សម្រាប់​អ្នក​សិក្សា​ទាំងនេះ​យល់​ថា ការ​សិក្សា​ជា​សាកល​លើ​កាក​សំណល់ យើង​ពិតជា​មើល​ស្រាល​ខ្លាំង​ណាស់​ចំពោះ​បរិមាណ​នៃ​កាក​សំណល់​ប្លា​ស្ទិ​ក​ដែល​មាន​។

សម្រាប់​លោកស្រី​JENNIFER LAVERS​យល់​ថា ការ​រក​ឃើញ​កាក​សំណល់​ប្លា​ស្ទិ​ក​ដ៏​ច្រើន​នៅ​លើ​ប្រជុំ​កោះ​COCOS​ជា​ប្រភព​នៃ​ការ​បារម្ភ​ខ្លាំង​មួយ​។ ប្រជុំ​កោះ​នោះ​ស្ថិត​នៅ​សែន​ឆ្ងាយ តែ​កាក​សំណល់​ប្លា​ស្ទិ​ករសា​ត់ទៅ​ដល់​ហើយ​ទៅ​គរ​នៅ​ទីនោះ​ច្រើន​ម្លឹ​ង​។ បែប​នេះ​វា​ប្រាកដ​ណាស់​ដែល​គ្រប់​ទីកន្លែង​ទីណា​ក៏​មាន​កាក​សំណល់​ប្លា​ស្ទិ​ក​ដែរ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ