ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​គម្រប់​ខួប​១០០​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខួប​ទី​១០០​ឆ្នាំ​នៃ​ព្រះរាជ​ពិធី​សម្ពោធ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរមរាជវាំង​ចតុម្មុខ​មង្គល​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ (១៦ ឧសភា ១៩១៩-១៦ ឧសភា ២០១៩) ។…

រាជធានី​ភ្នំពេញ​៖ ខួប​ទី​១០០​ឆ្នាំ​នៃ​ព្រះរាជ​ពិធី​សម្ពោធ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរមរាជវាំង​ចតុម្មុខ​មង្គល​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ (១៦ ឧសភា ១៩១៩-១៦ ឧសភា ២០១៩) ។ ស្រប​នឹង​ខួប​ដ៏​យូរអង្វែង​នេះ សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ពី​ប្រវត្តិ​នៃ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ ។

ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​បាន​សាងសង់​ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុវត្ថិ ព្រះរាជា​នុ​កោដ្ឋ ក្នុង​ឆ្នាំ​១៩១៣-១៩១៧ ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​១៩១៩ ។ ព្រះ​ទីនាំង​នេះ​មាន​បណ្តោយ​៦០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ និង​កំពូល​ស្រួច​កម្ពស់​៥៩​ម៉ែត្រ ។

ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​សម្រាប់​៖ ព្រះរាជ​ពិធី​រាជាភិសេក ព្រះមហាក្សត្រ​ឡើង​សោយរាជ្យ, ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស, ព្រះរាជ​សាវ​នា​ការ​ថ្វាយ​សារតាំង, ព្រះរាជ​ពិធី​ពិធី​សច្ចាប្រណិធាន, ព្រះរាជ​បដិសណ្ឋារកិច្ច ចំពោះ​ភ្ញៀវ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ ។

ក្នុង​ប្រាសាទ​ទេវាវិនិច្ឆ័យ ចែក​ចេញ​ជា​៖ ព្រះ​ទីនាំង​ស្វេត​ឆត្រ , ព្រះ​ទីនាំង​ហោ​រាជបណ្ឌិត , ព្រះ​ទីនាំង​ហោព្រះអដ្ឋិ, ព្រះ​ទីនាំង​ក្សិណ , ព្រះ​ទីនាំង​បុស្បុក, ព្រះ​ទីនាំង​មហា​មន្ទីរ , ព្រះ​ទីនាំង​នារីរ័ត្ន​សោភា , ព្រះ​ទីនាំង​ចក្រពត្តិ , ព្រះ​ទីនាំង​ព្រះ​ស្ងោ​យ និង នៅ​លើ​កំពូល​ស្រួច មាន​រូប​ព្រះ​ភ័ក្ត្រ​ព្រះព្រហ្ម មុខ​៤ ដែល​បែរ​ព្រះ​ភក្ត្រ​ទៅ​រក​ទិស​ទាំង​៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ