ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿននោះលឿន! រថយន្តដឹកដីបុករះបន្តបន្ទាប់ច្រើនគ្រឿង រួច​រុញ​ចូលផ្ទះពលរដ្ឋ ផ្អើលស្វាយប៉ាក​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​មាន​ឃ្លុប បន្ទាប់​មក​រថយន្ត​ដឹកដី​បង្ក​ជ្រុល​ទៅ​បុក​រុញ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ចូល​​ផ្ទះ​អ្នកលក់​បាយ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល ហើយ​រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ទៅ​បុក​គូទ​រថយន្ត​ស្រា​បៀរ​មួយ​គ្រឿង​ទៀត រួច​រថយន្ត​បង្ក​នោះ​ក៏​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​បង្គោល​ស្លាក​យីហោ​ហាង អ័​រ​គី​ដេ​KTV បណ្តាល​ឱ្យ​បាក់​រាប​ដល់​ដី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​មាន​ឃ្លុប បន្ទាប់​មក​រថយន្ត​ដឹកដី​បង្ក​ជ្រុល​ទៅ​បុក​រុញ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ចូល​​ផ្ទះ​អ្នកលក់​បាយ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល ហើយ​រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ទៅ​បុក​គូទ​រថយន្ត​ស្រា​បៀរ​មួយ​គ្រឿង​ទៀត រួច​រថយន្ត​បង្ក​នោះ​ក៏​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​បង្គោល​ស្លាក​យីហោ​ហាង អ័​រ​គី​ដេ​KTV បណ្តាល​ឱ្យ​បាក់​រាប​ដល់​ដី ហើយ​រថយន្ត​បង្ក​នោះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​តែ​ម្តង​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​ហេតុការណ៍​នោះ​បណ្តាល​អោយ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​រង​ការ​ខូចខាត និង​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួស ព្រមទាំង​ផ្ទះ​ប្រជា​ព​រដ្ឋ រួម​នឹង​របស់របរ​មួយ​បាន​រង​ការ​ខូចខាត​ផង​ដែរ ។

រថយន្ត​ដឹក​ដី​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៧៣៤៧ បើកបរ​ដោយ​ឈ្មោះ​វ៉ា ហៀ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ។

អ្នក​រង​របួស​ទាំង​៣​នាក់​ក្នុង​គ្រោះថ្នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​សរ សាលី ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជា​អ្នក​មក​ទិញ​បាយ បាន​របួស​ធ្ងន់ធ្ងរ ២-​ឈ្មោះ​ឯក ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជា​អ្នកលក់​បាយ​និង​នំ​បញ្ចុក និង​៣-​ឈ្មោះ​សាន ធុ​ទ្ធា​រី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​អ្នក​ជួយ​លក់​បាយ​និង​នំ​បញ្ចុក បាន​រង​របួសស្រាល​។

តាម​ប្រភព​ពី​សាក្សី​នៅកន្លែងកើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​បង្ក​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿនលឿន​ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ មិនដឹង​ជា​យ៉ាងម៉េច​ទេ ស្រាប់តែ​រថយន្ត​ដឹក​ដី​បង្ក​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មាន​ឃ្លុប ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៥៤២២ បន្ទាប់​មក​រថយន្ត​ដឹកដី​បង្ក​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២R-១៣៤៣ ហើយ​រុញ​រថយន្ត​នេះទៅ​បុក​ចូល​ក្នុងផ្ទះ​លក់​បាយ និង​នំ​បញ្ចុក បណ្តាល​អោយ​មនុស្ស៣​នាក់​រង​របួសធ្ងន់​-​ស្រាល និង​របស់របរ​មួយ​ចំនួន​ទៀត​បាន​រង​ការ​ខូចខាត​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បុក​រថយន្ត​២​គ្រឿ​ពីក្រោយ​រួច​ហើយ រថយន្ត​ដឹក​ដី​បង្ក​នោះ​ក៏​បាន​រ៉េ​ទៅ​ឆ្វេង​ដៃ​ឆ្លងផ្លូវ​ទៅ​បុក​រថយន្ត​ស្រា​បៀរ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​រថយន្ត​ដឹក​ដី​បង្ក​នោះ​ក៏​បាន​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​យី​ហា​ខារ៉ាអូខេ អ័​រ​គី​ដេ បណ្តាល​អោយ​បាក់​រាប​ដល់​ដី ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច អ្នកបើកបរ​រថយន្ត​ដឹក​ដី​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​នគរបាល​ឃាត់ខ្លួនតែម្តង​ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​នៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ដី​បង្ក និង​រថយន្ត​ទាំង​៤​គ្រឿង ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​សងការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ