ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម ថា​រ័​ត្ន រំពឹង​ជោគជ័យ​លើ​ទឹកដី​អា​មេ​រិ​ក​ក្នុង​ដំណើរ​ចាកចេញ​លើក​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​១៤ ឧសភា ដែល​កីឡាការិនី​ល្បុក្កតោ សម ថា​រ័​ត្ន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក​។ ក្នុង​ដំណើរ​ចាកចេញ​លើក​នេះ…

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​១៤ ឧសភា ដែល​កីឡាការិនី​ល្បុក្កតោ សម ថា​រ័​ត្ន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក​។ ក្នុង​ដំណើរ​ចាកចេញ​លើក​នេះ នាង​រំពឹង​យ៉ាង​ខ្លាំង​ថា​នឹង​ទទួល​ជោគ​ជ័យ ខណៈ​ដែល​អា​មេ​រិ​ក ក៏​មិនមែន​ជា​លើក​ទី​១ ដែល​នាង​បាន​ទៅ ។

កញ្ញា Cheata Liza ដែល​ជា​មិត្ត​ស្និទ្ធស្នាល និង​ជា​អ្នក​លើក​ស្ទួយ​វិស័យ​ល្បុក្កតោ​រួម​អាជីព​របស់ សម ថា​រ័​ត្ន បាន​ថ្លែង​បញ្ជាក់​ថា ដំណើរ​ទៅ​អា​មេ​រិ​ក​របស់ សម ថា​រ័​ត្ន លើក​នេះ គឺជា​លើក​ទី​៣​ហើយ ដោយ​លើក​ទី​១ និង​លើក​ទី​២ ក៏​ទៅ​ក្នុង​បំណង​ផ្សព្វផ្សាយ​ល្បុក្កតោ​ផង​ដែរ​។ បេសកកម្ម​របស់ សម ថា​រ័​ត្ន លើក​នេះ កញ្ញា បញ្ជាក់​ថា គឺ​មាន​បំណង​សំខាន់​៣ ដោយ​ទី​១ ទៅ​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​ឱ្យ​អ្នក​អា​មេ​រិ​ក​បានឃើញ ទី​២​ទៅ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ដល់​កូន​ខ្មែរ និង​អា​មេ​រិ​ក ដែល​ចង់​ចេះ​ដឹង និង​ទី​៣​ដើម្បី​ចាក់​បញ្ចាំង​វី​ដេ​អូ​ឯកសារ​ស្ដី​ពី​ក្បាច់គុន​ល្បុក្កតោ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ស្គាល់​ក្នុង​ក្រសែភ្នែក​អន្តរជាតិ ។

សម ថា​រ័​ត្ន ចេញ​ទៅ​អា​មេ​រិ​ក​លើក​នេះ គឺ​ទៅ​តែ​មួយ​ខែ​ប៉ុណ្ណោះ ដោយសារ​តែ​ត្រូវ​ត្រលប់​មក​បំពេញ​ការ​ងារ​នៅ​កម្ពុជា មិន​អាច​ខកខាន​បាន​ផង​ដែរ ។ យ៉ាងណា​មិ​ញ​អ្នកនាំពាក្យ​រូប​នេះ ប្រាប់​ថា សម ថា​រ័​ត្ន រំពឹង​ពី​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម ដោយសារ​តែ​ទៅ​លើក​នេះ ចំណុច​ទាំង​៣ ដែល​នាង​ត្រូវ​ផ្សាយ​ពី​ល្បុក្កតោ​សុទ្ធតែ​សំខាន់ ហើយ​មានការ​ចាប់អារម្មណ៍​ពី​ស្រទាប់​មហាជន ។ បើ​តាម​ការ​គូសបញ្ជាក់ នាង​នឹង​ប្រើ​ពេលធ្វើការ​បណ្ដុះបណ្ដាល​ក្មេង​ៗ និង​ជនជាតិ​ខ្មែរលើ​ទឹកដី​អា​មេ​រិ​ក​ឱ្យ​បាន​ហ្វឹកហាត់​ក្បាច់គុន​របស់​ខ្មែរ​បាន​ច្រើន ដោយសារ​តែ​នោះ​គឺជា​បំណងប្រាថ្នា​របស់ សម ថា​រ័​ត្ន មុន​ទៅ​អា​មេ​រិ​ក​។

Cheata Liza បន្ត​ថា ថា​រ័​ត្ន ចេញ​ទៅ​អា​មេ​រិ​ក​លើក​នេះ ទទួល​បានការ​ជ្រោមជ្រែង​ជា​ថវិកា​តិច​បំផុត ដោយ​ថ្ងៃ​នាង​ចេញដំណើរ គឺ​មាន​តែ​លុយ​បន្តិចបន្តួច​ប៉ុណ្ណោះ​ជាប់​ខ្លួន ដោយ​មុន​ឡើង​យន្តហោះ នាង​ក៏​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ផង​ដែរ ។ នាង​និយាយ​ជំនួស​សាមីខ្លួន​ថា ៖«​ថា​រ័​ត្ន ទៅ​អា​មេ​រិ​ក​លើក​នេះ អត់​មាន​លុយ​អី​ច្រើន​ទេ មិនដឹង​មិច​ម៉ា​ទេ​បង​អើយ​»​។ យ៉ាងណាមិញ​នាង​ថា ថា​រ័​ត្ន​នឹង​ទទួល​បានការ​ជ្រោមជ្រែង​ពី​ម្ចាស់​ស្ពុ​ន​ស័​រ​ពេញទំហឹង​ទាំង​ការ​ស្នាក់​នៅ ការ​ចុះ​បង្ហាត់​សិស្ស សកម្មភាព​ចុះ​បញ្ចាំង​វី​ដេ​អូ​ឯកសារ​ល្បុក្កតោ ដោយ​ភាគី​ខាង​អា​មេ​រិ​ក ជា​អ្នករ៉ាប់រង​ទាំងស្រុង ទើប​នាង​យល់​ថា បើ​ទោះជា​សម ថា​រ័​ត្ន មិនសូវ​មាន​លុយ​ជាប់​ខ្លួន ក៏​ប្រាកដជា​មិន​លំបាក ។

ាង​ថា រវាង​ខ្លួន និង​សម ថា​រ័​ត្ន មិន​ខុស​ពី​មនុស្ស​ចិត្ត​មួយ​ថ្លើម​មួយ​នោះ​ទេ ទើប​ឱ្យ​តែ​សម ថា​រ័​ត្ន ទៅ​បំពេញបេសកកម្ម​នៅ​ណា គឺ​នាង​រមែង​ចុះ​ពី​សៀមរាប​មក​ជូន​ដំណើរ និង​ជួយ​ខ្នះខ្នែង​នូវ​រាល់​សកម្មភាព​ផ្សេង​ទៀត ដើម្បី​សម្រួលការ​លំបាក​ឱ្យ​ថា​រ័​ត្ន ។ ក្នុង​នោះ​នាង​ក៏​មិន​ខុស​ពី​អ្នក​ជំនិត​របស់​សម ថា​រ័​ត្ន ដោយ​ប្រើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​បង្ហោះ​ពី​សកម្មភាព​របស់ សម ថា​រ័​ត្ន និង​សុខទុក្ខ​របស់ សម ថា​រ័​ត្ន ឱ្យ​អ្នកគាំទ្រ​បានដឹង​គ្រប់ពេល ពិសេស​ក្នុង​ពេល​ថា​រ័​ត្ន ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​មិន​អាច​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រេ​ស​ប៊ុ​ក ដើម្បី​ជូន​ជា​ដំណឹង​ពី​ខ្លួន​បាន​។

នាង​ថា សម ថា​រ័​ត្ន នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ផ្សព្វផ្សាយ​ល្បុក្កតោ​លើក​នេះ បើ​ទោះជា​ដំណើរ​​លើក​នេះ មាន​ត្រឹមតែ​១​ខែ ដែល​តម្រូវ​ឱ្យ​ខាង​ស្ពុ​ន​ស័​រ លៃ​ពេល​ឱ្យ​នាង​សម្ដែង​ល្បុក្កតោ​ផង បង្ហាត់​​សិស្ស​ផង និង​ចាក់​បញ្ចាំង​វី​ដេ​អូ​ឯកសារ​ស្ដី​ពី​ក្បាច់គុន​ល្បុក្កតោ អម​ដោយ​បទ​បង្ហាញ​ទៅ​កាន់​ជនជាតិ​ខ្មែរ និង​បរទេស ដែល​នឹង​ត្រៀម​ប្រកាស​ថា នឹង​ចូលរួម​ទស្សនា​បទ​បង្ហាញ​របស់​នាង​ច្រើន​នោះ ។

នាង​ថា ថា​រ័​ត្ន​នឹង​ធ្វើ​សកម្មភាព​នៅ​ទីក្រុង​ឡូ​វ៉ែ​ល និង​បូ​ស្ដុ​ន ហើយ​ការ​ផ្សព្វផ្សាយ​ក្បាច់គុន​ល្បុក្កតោ​របស់​នាង​ដែល​នឹង​កើតឡើង​នោះ​គឺ​នឹង​ធ្វើ​នៅ​តាម​សាលារៀន តាម​សហគមន៍ ពិធីបុណ្យ​ផ្សេង​ៗ និង​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ស្ដី​ពី​ក្បាច់គុន​ល្បុក្កតោ នៅ​មជ្ឈមណ្ឌល Emerson ថ្ងៃ​ទី​១៧ ខែឧសភា វេលា​ម៉ោង​៧​និង​៣០​នាទី​ល្ងាច​។ យ៉ាង ណា​មិ​ញ​នៅ​មិន​ទាន់​ដឹង​ថា តើ​សម ថា​រ័​ត្ន នឹង​ដាក់​បញ្ចាំង​វី​ដេ​អូ​ឯក​សារ​ប៉ុន្មាន​ដង បង្ហាត់​សិស្ស​ប៉ុន្មាន​នាក់​នៅ​ថ្ងៃ​ណាខ្លះ និង​សម្ដែង​ក្បាច់​គុន​ខ្លួនឯង​ប៉ុន្មាន​ដង​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ក្នុង​រយៈពេល​ស្នាក់​នៅ​អា​មេ​រិ​កមួយ​ខែ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ