ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជនមួយក្រុម​អង្គុយ​ផ្តុំ​គ្នា​ជិត​ក្លិប​មួយ​កន្លែង សង្ស័យ​ឃាត់​ឆែក​បែកធ្លាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​កំលាំង​សន្តិសុខ​នឹង​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​បាន​ប្រទះ​ឃើញ​យុវជន​ចំនួន​៨​នាក់​កំពុង​អង្គុយ​ម្តុំ​គ្នា​នៅ​ជិត​ក្លិប​មួយ​កន្លែង ហើយ​បាន​ឃាត់ខ្លួន​យុវជន​ចំនួន​៨​នាក់​រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​១៩​កញ្ចក់ កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ជាប់​ក្លិប​មិត​ណាយ ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង…

រាជធានី​ភ្នំពេញ ៖ កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​កំលាំង​សន្តិសុខ​នឹង​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​បាន​ប្រទះ​ឃើញ​យុវជន​ចំនួន​៨​នាក់​កំពុង​អង្គុយ​ម្តុំ​គ្នា​នៅ​ជិត​ក្លិប​មួយ​កន្លែង ហើយ​បាន​ឃាត់ខ្លួន​យុវជន​ចំនួន​៨​នាក់​រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​១៩​កញ្ចក់ កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ជាប់​ក្លិប​មិត​ណាយ ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ រួម​មាន ១-​ឈ្មោះ គង់ សុខា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ ជូ រ​ដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៣-​ឈ្មោះ ធឿ​ន បូ​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​រក​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​តូច​នៅ​ជាប់​ខ្លួន​) ៤-​ឈ្មោះ វៀង ហ្វឹ​ង​ញឹ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​រក​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៨​កញ្ចប់​តូច​នៅ​ជាប់​ខ្លួន​) ។

៥-​ឈ្មោះ ទ្រី សុខ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ក្រោយ​កា​ណា​ស៊ី​ធី សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​រក​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​តូច​នៅ​ជាប់​ខ្លួន​) ៦-​ឈ្មោះ អូន កុយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៧-​ឈ្មោះ ហ៊ី សុខ​យ៉ា​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ថ្នាំ​១​កញ្ចប់​ធំ​ល្មម និង​៨-​ឈ្មោះ ចំរើន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​កំលាំង​សន្តិសុខ​នឹង​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​ចំណុច​មុខ​ក្លិប​មិត​ណាយ ខាងលើ ក៏​ប្រទះ​ឃើញ​យុវជន​មួយ​ក្រុម​អង្គុយ​ផ្តុំ​គ្នា ដោយ​មានការ​សង្ស័យ​បាន​ឃាត់​ឆែកឆេរ រក​ឃើញ​ក្នុង​ចំណោម​យុវជន​ទាំងនោះ​មាន​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ជាប់​ខ្លួន ដើម្បី​ចែកចាយ​បន្ត​ទៅ​ឱ្យ​យុវជន និង​យុវនារី​​ផ្សេងៗទៀត​ដែល​នាំ​គ្នា​ចូល​ក្លិប​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ