ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោអើយ! ស្លា.ប់និងរបួសជាង​១០នាក់ ត្រឹមមួយថ្ងៃសោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ : យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៥ ​ខែឧសភា ឆ្នាំ​២០១៩ ​កើតឡើង​៨​លើក​(​យប់​៦​លើក​)​ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ : យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៥ ​ខែឧសភា ឆ្នាំ​២០១៩ ​កើតឡើង​៨​លើក​(​យប់​៦​លើក​)​ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធ​ិ១​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​ប្រជែង​១​លើក​,​កត្តា​យាន​១​លើក​,​ផ្សេង​ៗ១​លើក ។​ សរុប​ស្លាប់​២​នាក់​:​ម៉ូតូ​១​នាក់​(​មិន​ពាក់មួក​១​នាក់​)​ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៥​គ្រឿង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​៣​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៣​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​និង​ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៨៨៧​គ្រឿង (​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៧៦១​គ្រឿង​​(៣០%) អប់រំ​២៣១​គ្រឿង​​(​ម៉ូតូ​៦៩%) មធ្យោបាយ​ពិន័យ​៥៣០​គ្រឿង ​(​ម៉ូតូ​៧៨%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៥១​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២២៣៦​គ្រ អប់រំ​១៥៩​គ្រឿង​ ពិន័យ​ចំនួន​សរុប​៤១៣​គ្រឿង​ (​មួក​៣៤០​គ្រឿង កញ្ចក់​៥២​គ្រឿង​ ស្រវឹង​គ្មាន​ ផ្សេង​ៗ២០​គ្រឿង​ ៕
Sent from my iPad

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ