ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊េរី​ទំនើប១គ្រឿងផ្ទុះកង់ បោលបុ.ក​ចូលផ្ទះ១កន្លែង របួ.សម្ចាស់ផ្ទះ​

2 ខែ មុន
  • កែប

ខេត្តកែប ៖ រថយន្តមួយគ្រឿង​ម៉ាក​រ៉ែងរ៉ូវ៉ែ បើកបរដោយលោកគីវ សាឌុំ អនុប្រធានមន្ទីរអប់រំ

ខេត្តកែប ៖ រថយន្តមួយគ្រឿង​ម៉ាក​រ៉ែងរ៉ូវ៉ែ បើកបរដោយលោកគីវ សាឌុំ អនុប្រធានមន្ទីរអប់រំខេត្តកែប បានបើករថយន្តម៉ាក់ទំនើបរបស់ខ្លួន ធ្វើដំណើរ​តាមបណ្ដោយផ្លូវជាតិលេខ៣៣ កំពត-កែប ក្នុងទិសដៅពីកើតទៅលិច ​លុះ​​បើកមកដល់ចំណុចបង្គោលលេខ​១៤និង១៥ ស្រាប់តែរថយន្តនោះបានផ្ទុះកង់ខាងឆ្វេង ហើយរេចង្គូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិអូក្រសារសង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប បណ្តាល​ឱ្យស្ត្រីម្នាក់រងរបួស ចំណែករថយន្តរងការខូចខាតស្រាល ។​

ហេតុការណ៍គ្រោះចរាចរណ៍ខាងលើ​នេះបានកើតឡើង​កាលពី​វេលាម៉ោង3និង​30នារសៀលថ្ងៃទី22 មេសា ឆ្នាំ2024 ។​

​ស្ត្រី​ជាម្ចាស់ផ្ទះដែលរងរបួស​ឈ្មោះឯម ផាន អាយុ78ឆ្នាំ រងរបួសបាក់ដៃស្ដាំម្ខាង ។

ប៉ូលិសសង្កាត់អូរក្រសារ​បាន​ឱ្យដឹងថា លោកគីវ សាឌុំ អនុប្រធានមន្ទីរអប់រំនិងយុវជនខេត្តកែបបានបើករថយន្តម៉ាក់BANGEROVERចេញពីមន្ទីរត្រឡប់ទៅផ្ទះវិញគឺនៅសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ប៉ុន្តែជាការចៃដន្យក៏ផ្ទុះកង់មុខផ្នែកខាងឆ្វេង ធ្វើ​ឱ្យ​រថយន្តជ្រុល​ចូលទៅបុកផ្ទះពលរដ្ឋ បណ្ដាលឱ្យស្ត្រីចំណាស់​ម្នាក់រងរបួស និង​ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកែប​ដើម្បី​ព្យាបាល ។ ចំណែក​រថយន្តត្រូវបាននគរបាលស្ទូ​ចដឹកយក​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រងកែប រង់ចាំការដោះស្រាយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ