ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន១គ្រឿង​បុ.ក​អ្នកដើរម្នាក់រួច​ធ្លា.ក់ចូលទឹកស្រះវត្តគល់ទទឹង ផ្អើលពលរដ្ឋវា.យកញ្ចក់ជួយ​ទាញ​មនុស្ស​ចេញ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តម៉ាក ford ranger ជ្រុលទៅបុកស្ត្រីម្នាក់កំពុងដើរថ្មើរជើង​ បណ្ដាលឱ្យរងរបួស

រាជធានីភ្នំពេញ ៖ រថយន្តម៉ាក ford ranger ជ្រុលទៅបុកស្ត្រីម្នាក់កំពុងដើរថ្មើរជើង​ បណ្ដាលឱ្យរងរបួស ហើយរថយន្ដបន្តហោះធ្លាក់ចូលស្រះទឹកក្នុងវត្តគល់ទទឹង បង្កការភ្ញាក់​ផ្អើលដល់​ប្រជា​ពលរដ្ឋជួយវាយបំបែកកញ្ចក់រថយន្តទាញយកមនុស្ស២នាក់​ចេញមកក្រៅទាន់ពេលវេលា ។​

ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់​ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង៦​និង៣០នាទី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០២៤ ចំណុចក្នុងស្រះទឹកក្នុងវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមនុស្សប្រុសស្រី២នាក់ ​ជិះ​​ក្នុង​រថយន្តមួយគ្រឿង​ម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2D-7226 បានចូលទៅក្នុងបរិវេណវត្តគល់ទទឹងម្ដុំស្រះទឹក លុះបើកដល់ចំណុចកើតហេតុ មិនដឹងថារថយន្តមានបញ្ហាអ្វីនោះទេ ក៏ស្រាប់តែបើក​លឿនស្លេវ ជ្រុលទៅបុកស្ត្រីម្នាក់​កំពុងតែដើរថ្មើរជើងម្ដុំបរិវេណវត្ត បណ្ដាលឱ្យរងរបួស ហើយរថយន្ដបន្តហោះធ្លាក់ចូលក្នុងស្រះទឹកលិចរថយន្តតែម្ដង ។

តាម​ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញហេតុការណ៍បែបនេះ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាចុះទៅជួយ ដោយ​វាយបំបែកកញ្ចក់រថយន្ត ដើម្បីទាញមនុស្សប្រុសស្រី២នាក់ចេញពីក្នុងរថយន្ត មកលើគោកវិញដើម្បីសុវត្ថិភាពហើយមិនមានរងរបួសអ្វីនោះទេ ។

ក្នុងករណីនេះដែរ ស្ត្រីជាអ្នកដើរថ្មើរជើងរងរបួស ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុធ្វើការស្ទូចយករថយន្តរួមទាំងអ្នកបើកបរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីរង់ចាំដំណោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ