ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់ស៊ីក្លូជួយតភ្លើងឱ្យលោកតាម្នាក់ ស្រាប់​តែ​ជួបគ្រោះអកុស.លយ៉ាងរន្ធ.ត់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់សុីក្លូ ឡើងជួយតខ្សែភ្លើង ឱ្យ​លោកតាម្នាក់ជាអ្នកស្គាល់គ្នា

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់សុីក្លូ ឡើងជួយតខ្សែភ្លើង ឱ្យ​លោកតាម្នាក់ជាអ្នកស្គាល់គ្នា បណ្តាលឱ្យ​ឆ.ក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោង​១២​និង៣០នាទីថ្ងៃត្រង់ថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវឌឿងហែម ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៣ កែង ១១៨ ភូមិ១៥ សង្កាត់ផ្សារកណ្តាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាម​ប្រភពពី​គ្រួសារសាច់ញាតិ​បាន​ប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះហេង សារីម ភេទប្រុស អាយុ​២៣ឆ្នាំ មុខរបររត់សុីក្លូ មានទីកន្លែងកំណើតនៅ​ភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុក​ជល់គិរី ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភព​ព័ត៌មានពី​លោកតា​ឈ្មោះ អ៊ឹង គៀង អាយុ៨២ឆ្នាំ ស្នាក់នៅ​កន្លែងកើត​ហេតុ ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ បាន​ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរស​រងគ្រោះ​បានមកលេងផ្ទះ របស់គាត់ ហើយបានឃើញ​ភ្លើងដាច់ ហើយគាត់បានប្រាប់ទៅជនរងគ្រោះថា ផ្ទះគាត់បានដាច់ ចរន្តអគ្គិសនី​រយៈពេល៣ថ្ងៃមកហើយ ដោយទុស្សេខ្សែភ្លើង ខណៈនោះ​មេឃកំពុង​ធ្លាក់ភ្លៀងខ្លាំង ។

តាមប្រភពដដែលបានបន្ត​ថា បន្ទាប់ពីឮដូច្នោះ ជនរងគ្រោះក៏ប្រាប់ទៅលោកតា​រូបនោះថា ចាំគាត់តឱ្យ ព្រោះគាត់ស្គាល់ប្រអប់ភ្លើងច្បាស់ ។ ប៉ុន្តែ​លោកតា​ខាងលើ ក៏បានហាមថា កុំតអី ចាំឱ្យ ខាងអគ្គិសនីគេមកតវិញ ប៉ុន្តែ​បុរស​រងគ្រោះរូបនោះនៅតែចង់ត និងបាន​អះអាង​ថា គាត់ចេះតភ្លើង ។ បន្ទាប់មក បុរសរង​គ្រោះ និង​ម្ចាស់បន្ទប់ជួល​បានយកជណ្តើរ​ឡើង​ទៅបិទឌីស៊ង់ទ័រភ្លើងខាងប្រអប់ធំ​បាន​រួចរាល់ហើយ ក៏ត្រឡ​ប់មកបន្ទប់ជួលវិញ ដើម្បី​កាត់ខ្សែភ្លើង និងតខ្សែថ្មីឡើងវិញ ។ ប៉ុន្តែ ខណៈពេលនោះជនរងគ្រោះ បានកាត់ខ្សែភ្លើងច្រឡំ​ចំខ្សែភ្លើងបន្ទប់គេផ្សេង បណ្តាល​ឱ្យ ឆក់ដួលលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ដេក​រឹងខ្លួនស្តូក ។ ភ្លាមៗ​នោះបុរសចំណាស់ ក៏រត់ស្ទុះទៅយកក្រមា ចងទាញបុរសរងគ្រោះ​ចុះមក ដើម្បីធ្វើចលនាបេះដូង និង​ជួយសង្គ្រោះ ប៉ុន្តែ​ជាអកុសលបុរសរងគ្រោះ​បានដាច់ខ្យល់​ស្លាប់​បាត់បង់ជីវិតបាត់ទៅ​ហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបាន​ចុះមកដល់រួច​ទាក់ទងទៅសមត្ថកិច្ចជំនាញ​កោសល្យ​វិច្ឆ័យ ចុះមកត្រួតពិនិត្យ ។ បន្ទាប់​ពីធ្វើកោសល្យវិច័្ឆយ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ​ជនរងគ្រោះ​ពិត​ជា​ស្លាប់ដោយសារ​ឆក់ខ្សែភ្លើង​ប្រាកដ​មែន ។ បច្ចុប្បន្ន សពប្រគល់ឱ្យសាច់ញាតិ​ចាត់ចែងដឹកយកទៅ​ធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ