ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេថាឡូយឬ? ​​​ជិះ​ម៉ូតូ​អូស​ដាវ​បែក​ផ្កាភ្លើ​ងព្រាត​​

3 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ​មានកាំបិត​និង​ដាវ​សា​មូ​រ៉ៃ ដោយ​ជិះ​តាម​ផ្លូវជាតិ​លេខ​៧ អូស​បែក​ផ្កាភ្លើង​ព្រាត​ ចំណុច​ក្បែរ​ផ្សារ​ព្រៃ​ទទឹង ​ក្នុង​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ​…

ខេត្តកំពង់ចាម ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ​មានកាំបិត​និង​ដាវ​សា​មូ​រ៉ៃ ដោយ​ជិះ​តាម​ផ្លូវជាតិ​លេខ​៧ អូស​បែក​ផ្កាភ្លើង​ព្រាត​ ចំណុច​ក្បែរ​ផ្សារ​ព្រៃ​ទទឹង ​ក្នុង​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ​ កាលពី​យប់​ថ្ងៃ​ទី​២៤​ឧសភា ឆ្នាំ​២០២៤ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ដែល​ជា​ម្លប់​បាត​តាម​ដងផ្លូវ​ប្រទះ​ឃើញ​ក៏​ចាប់ខ្លួន​តែ​ម្ដង​។ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ដើម្បី​សួរនាំ​រក​មូលហេតុ​ការ​ពិត​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​គ្រប់​បណ្ដាល​ឃុំ​ទាំងអស់​នៅ​ស្រុក​ព្រៃឈរ ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ គឺ​កម្លាំង​បាន​ចេញ​ល្បាត តាម​ការ​ចង់ឱ្យ​បង្ហាញ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​ជា​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ពិសេស​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​រការ​អុកឡុក​ឬ​ធ្វើ​សកម្មភាព​នៅ​កន្លែង​ណាមួយ​ត្រូវ​តែ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា​។

ជាមួយ​នោះ​ក៏​ទទួល​បានអនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ចង្អុល​ណែនាំ​ពី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​មុ​ឹ​ង​ម៉ាត់​ក្នុង​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ឲ្យ​មាន​ប្រសិទ្ធភាព​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី ២៤​ឧសភា ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច្ច បាន​នឹង​កំពុង​ល្បាត​ចល័ត នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ផ្លូវបំបែក​ផ្សារ​ព្រៃ​ទទឹង ស្ថិត​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក៏​បាន​ប្រទះ​ឃើញ​ក្មេង​ទំនើង ០១​ក្រុម មាន​គ្នា ០២​នាក់ ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ប្រដាប់​ដោយ​កាំបិត​តាំង​តោ ០១​ដើម និង​ដាវ ០១​ដើម ធ្វើ​សកម្មភាព​ជិៈ​ម៉ូតូ កាន់​ដាវ​អូស​កាត់​លើ​ថ្នល់ បែក​ផ្កាភ្លើង​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​អធិការ​នគរបាល​ស្រុក​ដើម្បី​សួរនាំ​។

​តាម​រយៈ​ការ​ឆ្លើយ​សារភាព​ដោយ​ពួក​គេ​ទាំង​ពីរ​នាក់​ខឹង​ភាគី​ម្ខាង​ទៀត​ដែល​ជិះ​ម៉ូតូ​២ ទៅ​៣​គ្រឿង​រក​សំឡេង​ខ្លាំង​ៗ​ឌឺ​មក​លើ​ពួក​គេ ដោយ​ខឹង​ពេក​បាន​ជិះ​ម៉ូតូ​ទៅ​យក​កាំបិត​និង​ដាវ​មក​ដើម្បី​តាម​រក​ក្រុម​ម្ខាង​ទៀត តែ​ពុំ​ឃើញ​មិនដឹង​ថា​ក្រុម​នោះ​មាន​អត្តសញ្ញាណ​នៅ​ទីណា​ឡើយ​។

សូម​បញ្ជាក់​ថា​ការ​ឃាត់ខ្លួន​ជន​ទាំង​ពីរ​នាក់​នេះ​។​តាម​បញ្ជា​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ​ឧសភា ក្រុម​ក្មេង​ទំនើង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​ចាត់​តាម​នីតិវិធី​តាម​ផ្លូវច្បាប់​។​

អត្ថបទសរសេរ ដោយ