តើកម្ពុជាស្ថិតនៅក្នុងក្រសែភ្នែកនៃក្រុមមន្រ្តីសន្តិសុខជាតិអាមេរិកយ៉ាងណា?
លោក ឡូយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងមកបំពេញ
លោក ឡូយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងមកបំពេញ
លោក ឡូយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងមកបំពេញ ទស្សនៈកិច្ចជាថ្មីនៅកម្ពុជា នៅដើមខែមិថុនា ក្រោយនេះ ដែលនាំឲ្យលោកក្លាយជាមន្រ្តីកំពូលផ្នែកសន្តិសុខជាតិអាមេរិកដំបូងដែលមកបំពេញទស្សនៈកិច្ចកម្ពុជាញឹកញាប់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្ត ។
ចាប់តាំងពីចូលកាន់ដំណែងជារដ្ឋមន្រ្តីការពារជាតិអាមេរិកចាប់ពីខែ មករា ឆ្នាំ២០២១ មកដល់ពេលនេះ លោកបានធ្វើដំណើរមកកាន់កម្ពុជាម្តងហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលកាលនោះ លោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅខេត្តសៀមរាប ជាពេលដែលចិននិងសហរដ្ឋអាមេរិកកំពុងតែតានតឹងបំផុតពាក់ព័ន្ធនឹងស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ។
នៅពេលដែលអាមេរិកគ្រោងនឹងរៀបចំការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខ លោក ឡូយ អូស្ទីន អាចនឹងចប់អណត្តិរបស់លោក ប៉ុន្តែនៅមុនពេលលោកចប់អណត្តិលោកបានសម្រេចចិត្ត ដាក់កម្មវិធីទស្សនៈកិច្ចមកកាន់កម្ពុជាជាថ្មីនៅដើមខែមិថុនាបន្ទាប់ពីកម្ពុជា និងចិន នឹងបញ្ចប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយគ្នា នៅចុងខែឧសភាខាងមុខ ។
ក្រសួងការពារជាតិ អាមេរិកចេញបានប្រកាសថា លោក ឡូយ អូស្ទីន នឹងធ្វើដំណើរមកចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ដែលរដ្ឋមន្រ្តីការពារជាតិកម្ពុជាតែងតែចូលរួមជាប្រចាំផងដែរ ហើយនៅក្នុងដំណើរពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៤ មកកាន់អាស៊ីអគ្នេយ៍លោក នឹងបង្ហួសដំណើរមកបំពេញទស្សនកិច្ចកម្ពុជា។
តាមប្រភពដដែលបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា លោកនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់របស់ កម្ពុជាមួយចំនួន ប៉ុន្តែមិនបង្ហើបអំពីរបៀបវារៈនៃដំណើររបស់លោកមកកាន់កម្ពុជាលើកនេះទេ ។
ក្រសួងការពារជាតិអាមេរិកបានត្រឹមតែលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកលើកនេះគឺជាដំណើរលើកទី១០ របស់លោក ឡូយ អូស្ទីន មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយវាកើតឡើងស្របពេល ដែល ក្រសួងការពារជាតិអាមេរិកបន្តពង្រឹងទំនាក់ទំនងរវាងអាមេរិក និងសម័ន្ធមិត្ត និងដៃគូ ដើម្បីគាំទ្រនូវទស្សនៈតំបន់រួមគ្នា សម្រាប់សន្តិភាពស្ថិរភាព និងវិធានការបង្ការទំនាស់ផ្សេងៗ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ សារព័ត៌មានបរទេសថា ក្រសួងកំពុងតែធ្វើការជាមួយនឹងស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ដើម្បីរៀបចំជំនួបជាមួយនឹងមេដឹកនាំកម្ពុជា ។ លោកបានបន្ថែមថា ដំណើរទស្សនៈកិច្ចនេះ ជាជំហានថ្មីមួយទៀតនៃទំនាក់ទំនងកម្ពុជានិងអាមេរិក ។
គម្រោងដំណើរទស្សនៈកិច្ចរបស់លោកលើកនេះគឺមកតែសិង្ហបុរី និងកម្ពុជាប៉ុណ្ណោះ បន្ទាប់មក លោកនឹងបង្ហួសទៅកាន់បារាំងនៅខាងអឺរ៉ុបវិញ ។
ដំណើរទស្សនកិច្ចនេះ កើតឡើង បន្ទាប់ពីកម្ពុជា និងចិន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយគ្នាដោយនៅក្នុងកម្មវិធីសមយុទ្ធនេះ គឺមានទ្រង់ទ្រាយធំ ហើយឧបករណ៍យោធាក៏ទំនើបដោយរួមទាំងការបង្ហាញវត្តមាននូវឆ្កែយន្តសង្រ្គាមនាវាចំបាំង និងដ្រូនយោធាជាដើម ស្របពេលកងទ័ពចិនបានកំពុងតែជួយកម្ពុជា ក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ហើយនឹងបញ្ហាយុទ្ធសាស្រ្តដែលអ្នកជំនាញនៅវៀតណាមមួយចំនួនលើកឡើងពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ៕
ចែករំលែកព័តមាននេះ