ខេត្តបាត់ដំបង ៖ អ្នកដំណើរម្នាក់បានប្រទះឃើញគ្រាប់មីន០១គ្រាប់ផុសអណ្ដែតចេញពីក្នុងដី នៅពេលគាត់ធ្វើដំណើរតាមផ្លូវតូចមួយនៅក្នុងព្រៃរបោះ កាលពីវេលម៉ោង៩និង៣០នាទីព្រឹថ្ងៃទី ២៥ ឧសភា ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ដែលជាតំបន់សមរភូមិក្ដៅ ដែលនៅសេសសល់កាកសំណល់សង្គ្រាមពាស់ពេញក្នុងដីនៅឡើយ។
សេចក្ដីរាយការណរបស់សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់មីននោះត្រូវបានអ្នកដំណើរប្រទះឃើញវាផុសចេញពីក្នុងដីនៅលើដងផ្លូវតូចមួយនៅក្នុងព្រៃរបោះ (ផ្លូវទៅចម្ការ) ហើយគាត់ក៏បានរាយ
ការណប្រាប់សមត្ថកិច្ចភ្លាមៗដែរ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់មីននោះជាប្រភេទមីនធុន M-79 (មីនផ្កាច័ន្ទ)។ វានៅមានគុណភាពល្អ ហើយត្រូវបានគេប្រទះឃើញនៅចំកណ្ដាលផ្លូវតែម្ដង។
ទំនងគ្រាប់នេះផុសអណ្ដែតឡើង ដោយសារតែទឹកភ្លៀងហូរច្រោះដាច់ដី ទើបចេញគ្រាប់មីនតែម្ដង។ សមត្ថកិច្ចនិយាយថា ចំណុចដែលអ្នកភូមិប្រទះឃើញគ្រាប់មីននោះ ជាដងផ្លូវដែលអ្នកភូមិ ឬ អ្នកដំណើរនានា ធ្វើដំណើរឆ្លងកាត់យ៉ាងមមាញឹកទៅចម្ការ តែមិនធ្លាប់ឃើញគ្រាប់យុទ្ធភ័ណ្ឌបែបនេះសោះ មកដល់ពេលនេះក្រោយពេលភ្លៀងធ្លាក់ជោកជាំប៉ុន្មានមេ ស្រាប់តែចេញគ្រាប់មីនលើគោកចំកណ្ដាលផ្លូវតែម្ដង ធ្វើឲ្យអ្នកដំណើរខ្លាចរអាលេងចង់ហ៊ានធ្វើដំណើរលើដងផ្លូវនោះទៀត។
ប៉ុន្តែយ៉ាងណា សមត្ថកិច្ចនិងមន្ត្រីមូលដ្ឋាន បានរាយការណទៅកាន់អង្គភាពកំចាត់មីន ដើម្បីជួយអន្តរាគមន៍ចុះពិនិត្យនៅតំបន់នោះហើយ៕
ចែករំលែកព័តមាននេះ