ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ឆោម ប៊ុ​ន​យ៉ុ​ង មិន​មាន​បំណង​លាចាក​សិក្ខា​បទ​​​ទេ ក្រោយ​បួស​ជាង​១០​ឆ្នាំនេះ

3 អាទិត្យ មុន
  • ភ្នំពេញ

រហូត​មក​ទល់​នា​ពេល​នេះ ព្រះអង្គ ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​បង្ហាញ​តម្រុយ​ណាមួយ​នៅ​ក្នុង​ការ​លាចាក​សិក្ខាបទ​នៅឡើយ​ទេ បន្ទាប់​ពី​ព្រះអង្គ​បាន​សម្រេចចិត្ត​បួស​ជា​ព្រះ​សង្ឃ ដើម្បី​រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​អស់​រយៈ​ពេល​​​ជាង​១០​ឆ្នាំ​មកនេះ ។ ជា​ការ​ពិត​​ ព្រះ​អង្គ​…

រហូត​មក​ទល់​នា​ពេល​នេះ ព្រះអង្គ ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​បង្ហាញ​តម្រុយ​ណាមួយ​នៅ​ក្នុង​ការ​លាចាក​សិក្ខាបទ​នៅឡើយ​ទេ បន្ទាប់​ពី​ព្រះអង្គ​បាន​សម្រេចចិត្ត​បួស​ជា​ព្រះ​សង្ឃ ដើម្បី​រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​អស់​រយៈ​ពេល​​​ជាង​១០​ឆ្នាំ​មកនេះ ។

ជា​ការ​ពិត​​ ព្រះ​អង្គ​ ឆោម ប៊ុ​ន​យ៉ុ​ង បាន​ផ្ដាច់ខ្លួន​ពី​វិស័យ​សិល្បៈ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​ព្រះអង្គ​បាន​ទៅ​សាង​ផ្នួស​ជា​ព្រះ​ស​ង្ឈ​តាំងពី​អំឡុង​ចុងឆ្នាំ​២០១២ ដោយ​លោក​បាន​លះបង់​ទៅ​សាង​ផ្នួស​បម្រើ​ព្រះពុទ្ធ​សាសនា យក​ព្រះធម៌​ធ្វើ​ជា​មិត្ត ផ្លាស់​ប្ដូរ​ពី​ការ​បកស្រាយ​បទ​ចម្រៀង​មក​កាន់​សៀវ​ភៅ​គម្ពីរ​ធម៌​ទន្ទេញ​បាលី លះបង់​កាមកិលេស​លោ​កី តាំងចិត្ត​ក្នុង​ផ្លូវ​ស្ងប់ស្ងាត់ ។

យ៉ាងណា​ ការ​រស់នៅ​ជា​ព្រះសង្ឃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ ព្រះអង្គ ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​លាចាក​សិក្ខាបទ​នៅឡើយ​ទេ ពោល​លោក​នៅ​តែ​បន្តជីវិត​ជា​ព្រះសង្ឃ​ដើរ​លើ​ផ្លូវ​ព្រះធម៌​
រហូត​មក​ទល់​នា​ពេល​នេះ​។

បើ​យោង​តាម​ការ​អះអាង​ពី​អ្នក​សិ​ល្បៈ​មួយ​រូប ដែល​មានការ​ស្និទ្ធិ​​ស្នាល​ជាមួយ​​ព្រះអង្គ ឆោម ប៊ុ​ន​
យ៉ុ​ង បាន​ឲ្យ​ដឹង​ថា ​ព្រះអង្គ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​សម្រេចចិត្ត​បួស​ជា​ព្រះសង្ឃ ចាប់​យក​ព្រះធម៌​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ លោក​នៅ​មិន​ទាន់​មានចិត្ត​ចង់​លាចាក​សិ​ល្ខា​បទ​នៅឡើយ​ទេ ។

ប្រភព​ដដែល​បញ្ជាក់​ថា កន្លង​មក​ ក៏​មាន​មិត្តភក្តិ​ជិត​ស្និទ្ធិ​ជាមួយ​ព្រះអង្គ​​បាន​សាកសួរ និង​ចង់​ឲ្យ​លោក​ផ្សឹក​ដែរ​ តែ​លោក​នៅ​តែ​មាន​ពុទ្ធ​ដិ​កា​ដដែល​ៗ ​គឺ​មិន​ផ្សឹក​នោះ​ឡើយ ខ​ណៈ​ពេល​បច្ចុប្បន្ន​ព្រះ​អង្គ ឆោម ប៊ុ​ន​យ៉ុ​ង កំពុង​តែ​គង់នៅ​ក្នុង​វត្ត​កោះ​មេត្តា​ពោធិ​វង្ស ក្នុង​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា អតីត​តារាចម្រៀង ឆោម ប៊ុ​ន​យ៉ុ​ង​ បាន​សម្រេច​បួស​ជា​ព្រះសង្ឃ​កាលពី​អ​ឡុងចុង​ឆ្នាំ​២០១២ បន្ទាប់​ពី​លោក​បាន​ពើបប្រទះ​នូវ​រឿងរ៉ាវ​គូជីវិត​មិន​សមបំណង​។ នៅ​មុន​ពេល​សម្រេចចិត្ត​សាង​ផ្នួស​បួស​ជា​ព្រះសង្ឃ​ នា​ពេល​នេះ​​ព្រះអង្គ ឆោម ប៊ុ​ន​យ៉ុ​ង ធ្លាប់​បាន​លើក​ឡើង​ថា ព្រះ​អង្គ​ធ្លាប់​បាន​ភ្លឹក​រយះ​ពេល​៣​ខែ ដោយ​ក្នុងអំឡុងពេល​នោះ​រូប​ព្រះ​អង្គ​ផ្ទាល់ និង​ក្រុម​គ្រួសារ​មិន​នឹក​ស្មានថា ព្រះ​អង្គ​អាច​នៅ​មានជីវិត​រស់នៅ​នោះ​ឡើយ ។

ព្រះ​អង្គ​បញ្ជាក់​ថា អំឡុង​ពេល​ដែល​ព្រះ​អង្គ​ភ្លឹក​នោះ គឺ​ព្រះ​អង្គ​ឃើញ​តែ​សៀវភៅ​ធម៌​នៅ​ក្បែរ​ខ្លួន ហើយនឹង​អក្សរ​ធម៌​លោត​នៅ​នឹង​មុខ រហូត​ធ្វើ​ឲ្យ​ព្រះ​អង្គ​អាច​ចាំធម៌​បាន​ខ្លះ ហើយ​ព្រះ​អង្គ​ក៏​មាន​អារម្មណ៍​ថា ព្រះ​អង្គ​កំពុង​មាន​មនុស្ស​ម្នាក់​កំពុង​ជម្រុញ​ដាស់តឿន​ឲ្យ​ព្រះ​អង្គ​រៀន​ធម៌​។

ព្រះ​អង្គ​មាន​ពុទ្ធដីកា​បន្ថែម​ថា ដល់​ចំណុច​នេះ​ព្រះអង្គ​ដឹង​ថា​ ដាច់​សង្ខារ​ទៅ​ហើយ តែ​ព្រះ​អង្គ​បាន​ប្រឹង​រើ​បំរះ​​ក្រោក​ខ្លួន​ពីលើ​គ្រែ ហើយ​ព្រះ​អង្គ​បាន​លុតជង្គង់ និង​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​យល់​ព្រមទៅ​បួស​ហើយ ទើប​ធ្វើ​ឲ្យ​ព្រះ​អង្គ​អាច​ដឹងខ្លួន​ឡើង​វិញ​ ពី​ការ​ភ្លឹក​អស់​រយៈ​ពេល​៣​ខែ ៕​

អត្ថបទសរសេរ ដោយ