ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ​ផ្នែក​នុយក្លេអ៊ែរ​ដ៏​ល្បី​ម្នាក់​របស់​សាកលវិទ្យាល័យ MIT ត្រូវ​ខ្មា​.​ន់​កាំ​.​ភ្លើ​.​ង​បាញ់​ស​.​ម្លា​.​ប់​ដល់​ក្នុងផ្ទះ

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ នៅ​សហរដ្ឋអាមេរិក​ការ​ស៊ើបអង្កេត​ពី​រឿង​មនុស្សឃាត​មួយ​បាន​ត្រូវ​បើក​ធ្វើ​ក្រោយ​ការ​ស្លាប់់​ដោយ​គ្រាប់កាំភ្លើង សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ល្បី​មួយ គឺ​សាកលវិទ្យាល័យ MASSACHUSETTS INSTITUT OF TECH-NOLOGY(MIT) កាលពី​ព្រឹក​ថ្ងៃ​ទី​១៦…

សហរដ្ឋអាមេរិក ៖ នៅ​សហរដ្ឋអាមេរិក​ការ​ស៊ើបអង្កេត​ពី​រឿង​មនុស្សឃាត​មួយ​បាន​ត្រូវ​បើក​ធ្វើ​ក្រោយ​ការ​ស្លាប់់​ដោយ​គ្រាប់កាំភ្លើង សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ល្បី​មួយ គឺ​សាកលវិទ្យាល័យ MASSACHUSETTS INSTITUT OF TECH-NOLOGY(MIT) កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ ។

ឃាតកម្ម​នោះ កើត​មាននៅ​ក្រុង​BROOKLINE ដែល​ប៉ូលិស​បាន​ចេញ​ធ្វើ​អន្តរាគម​ន៍​កាលពី​យប់​ថ្ងៃ​ទី​១៥ ធ្នូ បន្ទាប់​ពី​ការ​រាយការណ៍​ពី​បុរស​ម្នាក់​របួសធ្ងន់​នៅផ្ទះ​របស់​គេ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា ។ នាំ​មក​កាន់​មន្ទីរពេទ្យ លោក​សាស្ត្រាចា​រ្យ NUNO LOUREIRO អាយុ​៤៧​ឆ្នាំ មិន​អាច​ជួយ​សង្គ្រោះ​បាន​ដោយ​លោក​ស្លាប់​ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក ។ មាន​ដើម​កំណើត​ព័រ​ទុ​យ​ហ្គា​ល់ លោក​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ MIT ចាប់តាំងពី​ឆ្នាំ​២០១៦​មក ។ លោក​ជា​អ្នក​បង្រៀន​ខាង​វិទ្យាសាស្ត្រ និង​វិស្វកម្ម​នុយក្លេអ៊ែរ​ព្រមទាំង​រូបវិទ្យា ។ សាកលវិទ្យាល័យ​នោះ បាន​អះអាង​ពី​ការ​ស្លាប់​របស់​លោក ។

ក្នុង​ដំណាក់កាល​នេះ អាជ្ញាធរ​បាន​បដិសេធ​ឃាតកម្ម​នេះ​ថា មិន​ទាក់ទិន​ជាមួយ​ការ​បាញ់ប្រហារ​នៅ​សាកលវិទ្យាល័យ​BROWN ឡើយ ។ លោក​ទី​ត​ដុក មក​ពី​ប៉ូលិស​សហព័ន្ធ​FBI ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ក្នុង​ដំណាក់កាល​នេះ វា​ហាក់ដូចជា​គ្មាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​ការ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ នៅ​សាកលវិទ្យាល័យ​BROWN បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៩​នាក់ ដែល​ជនសង្ស័យ​មក​ទល់​ពេល​នេះ នៅ​រក​មិន​ទាន់​ឃើញ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ