ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គោរព​តាម​ការ​ណែនាំ ត្រូវ​មន្ត្រី​ជំនាញ​ចុះ​បិទ​ដេប៉ូ​លក់​ក្រួស​ខ្សាច់​ច្រើន​កន្លែង

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដេប៉ូ​លក់​ក្រួស​ខ្សាច់​មិន​ក្រោម​ចំនួន​១០​កន្លែង នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ រាល់​ថ្ងៃនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​កន្លែង​ខ្លះ បាន​យកចិត្តទុកដាក់​តាម​ការ​ណែនាំ របស់​ស្ថាប័ន​ជំនាញ ដោយ​មិន​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​បរិស្ថាន ហើយ​រថយន្ត​តូច​ធំ​បាន​ដឹក​ខ្សាច់​ដោយ​គ្រប​មិន​ជិត​ដែល…

ខេត្ត​ត្បូងឃ្មុំ ៖ ដេប៉ូ​លក់​ក្រួស​ខ្សាច់​មិន​ក្រោម​ចំនួន​១០​កន្លែង នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ រាល់​ថ្ងៃនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​កន្លែង​ខ្លះ បាន​យកចិត្តទុកដាក់​តាម​ការ​ណែនាំ របស់​ស្ថាប័ន​ជំនាញ ដោយ​
មិន​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​បរិស្ថាន ហើយ​រថយន្ត​តូច​ធំ​បាន​ដឹក​ខ្សាច់​ដោយ​គ្រប​មិន​ជិត​ដែល
ជា​ហេតុ​ធ្វើ​ឲ្យ​ខ្សាច់​ជ្រុះ​រាយ​ប៉ាយ តាម​ផ្លូវ​បេតុង​និង​ផ្លូវជាតិ​លេខ​៧ នៅ​តែ​ជា​បញ្ហា​ដដែល ។

តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​មាន​វ័យ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​បិទ ម្តុំ​មុខ​សាលារៀន​បឋម​សិក្សា​ទន្លេ​បិទ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ២០១៩​ថា កន្លង​មក​ដេប៉ូ​លក់​ក្រួស​ខ្សាច់​នៅ​មុខ​ផ្ទះ​របស់​គាត់​ជាប់​ទន្លេមេគង្គ​បាន​ដាក់​ហៀរ​មក​ដល់​ផ្លូវ​បេតុង ហើយ​នៅ​ពេល​ដែល​រថយន្ត​តូច​ធំ​ចូល​មក​ដឹក​ខ្សាច់​ម្តង​ៗ​ធ្វើ​ឱ្យ​ហុយ​មក​ចូល​ផ្ទះ​របស់​គាត់ ដោយសារ​តែ​ពិបាក​ទ្រាំ​ពេក គាត់​បាន​យក​ក្រណាត់​និង​ដែក​ស័ង្កសី​មក​ចង​បាំង​តាម​របង​ដែក​ពីមុខ​ផ្ទះ ដើម្បី​កាត់​បន្ថយ​កុំ​ឲ្យ​ហុយ​ចូល​មក​ក្នុងផ្ទះ​ពេក ។

ស្ត្រី​ដដែល​បាន​ប្រាប់​បន្ត​ថា ទើបតែ​មក​ក្នុង​ឆ្នាំ​២០១៩​នេះ​គេ​ធ្វើ​របង​ដែក​ដើម្បី​ខណ្ឌ​កុំ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ដាក់​ហៀរ​មក​លើ​ថ្នល់​បេតុង ចាប់តាំងពី​ដាក់​របង​ដែក​មក​ឃើញ​ថា ផ្ទះ​របស់​គាត់​ត្រូវ​បាន​កាត់​បន្ថយ​ការ​ហុយ​ច្រើន ។ ចំណែក​ត្រង់​មុខ​សាលារៀន​បឋម​សិក្សា​ទន្លេ​បិទ​វិញ នៅ​មិន​ទាន់​ឃើញ​ម្ចាស់​ដេប៉ូ​លក់​ក្រួស​ខ្សាច់ ធ្វើ​របង​ដែក​ស័ង្កសី​ដាក់​បាំង​ទេ គឺ​នៅ​តែ​បន្ត​យក​ផ្លូវ​បេតុង​ធ្វើ​អាជីវកម្ម​ដោយ​ខ្សាច់​ជ្រុះ​រាយ​ប៉ាយ​ដដែល ។

ប្រជាពលរដ្ឋ​បាន​លើក​ហេតុផល​ថា កន្លង​មក​ពេល​ដែលគ្រួសារ​របស់​គាត់​បាន​អង្គុយ​ហូប​បាយ​ជុំ​គ្នា​សុខ​ៗ ហើយ​ស្រប​ពេល​មាន​រថយន្ត​មក​ដឹក​ខ្សាច់​នៅ​មុខ​ផ្ទះ ហើយ​គ្រឿងចក្រ​ចូក​ខ្សាច់​ម្តង​ៗ បណ្តាល​ឲ្យ​ហុយ​ចូល​ចាន​បាយ​សម្ល​ក៏​មាន​ដែរ ។

លោក​ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ​វិញ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​លោក​អភិបាលខេត្ត និង​ស្ថា
ប័ន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​មក​ពិនិត្យ​ឃើញ​ថា​ដេប៉ូ​លក់​ក្រួស​ខ្សាច់​ចំនួន
៤​កន្លែង​នៅ​មុខ​សលា​បឋម​សិក្សា​ទន្លេ​បិទ ត្រូវ​បាន​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន​ក្រោយ​ពី​បាន
រក​ឃើញ​ថា រថយន្ត​ដឹក​ខ្សាច់​មិន​គ្រប បណ្តាល​ឲ្យ​ខ្សាច់​ជ្រុះ​រាយ​ប៉ាយ​មក​លើ​ផ្លូវ​បេតុង​នោះ​។

មក​ដល់​ជិត​ពាក់កណ្តាល​ខែឧសភា ២០១៩ មាន​ដេប៉ូ​ខ្សាច់​ដែល​ត្រូវ​បិទ​នោះ​បាន​កំពុង​តែ​ធ្វើការ​កែ​លម្អ​បណ្តើរ​ៗ​ហើយ ដើម្បី​ឲ្យ​មាន​បរិស្ថាន​ស្អាត​ជាង​មុន ដោយ​មិន​ដាក់​រថយន្ត​ដឹកខ្សាច់​លើ​ផ្លូវ​បេតុង​ទៀត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ