ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ច្រើន​បង្ក​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ទៅ​ជួប​វេជ្ជបណ្ឌិត

4 ឆ្នាំ មុន

ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ច្រើន​បាន​បង្ក​ឲ្យ​មនុស្ស​កាន់តែ​ច្រើនរ​ត់ទៅ​រក​វេជ្ជបណ្ឌិត​ផ្នែ​កែ​សម្ផស្ស​។ វេជ្ជបណ្ឌិត​ក្នុង​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​អ្នកជម្ងឺ​ដែល​ជា​ពិសេស​ភាគច្រើន​ជា​អ្នក​វ័យក្មេង​ដែល​ចង់​ព្យាបាល​ការ​ចុច​រោយ​កបាន​កើនឡើង​យ៉ាង​ខ្លាំង ​។ វេជ្ជបណ្ឌិត Alanna Fostyk ដែល​មក​ពី​វិទ្យាស្ថាន​វះកាត់​កែ​សម្ផស្ស​នៅ Beachwood បាន​និយាយ​ថា…

ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ច្រើន​បាន​បង្ក​ឲ្យ​មនុស្ស​កាន់តែ​ច្រើនរ​ត់ទៅ​រក​វេជ្ជបណ្ឌិត​ផ្នែ​កែ​សម្ផស្ស​។ វេជ្ជបណ្ឌិត​ក្នុង​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​អ្នកជម្ងឺ​ដែល​ជា​ពិសេស​ភាគច្រើន​ជា​អ្នក​វ័យក្មេង​ដែល​ចង់​ព្យាបាល​ការ​ចុច​រោយ​កបាន​កើនឡើង​យ៉ាង​ខ្លាំង ​។

វេជ្ជបណ្ឌិត Alanna Fostyk ដែល​មក​ពី​វិទ្យាស្ថាន​វះកាត់​កែ​សម្ផស្ស​នៅ Beachwood បាន​និយាយ​ថា មាន​អ្នកជម្ងឺ​អាយុ​២០​ស្តើង​ជា​ច្រើនរ​ត់ទៅ​រក​វេជ្ជបណ្ឌិត​ព្រោះតែ​ពួក​គេ​ឧស្សាហ៍​ឱន​មុខ​ចុះ​សម្លឹង​ស្មា​ត​ហ្វូ​ន​ ។ ជម្ងឺ Tech Neck ឬ​ការ​ចុក​រោយ​ក៏​ដែល​បង្ក​ឡើង​ព្រោះតែ​ការ​ឱន​មុខ​ចុះ​សម្លឹង​មើល​ស្មា​ត​ហ្វូ​ន ថា​ប្លេ​ត និង Laptop នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​ច្រើន​ឆ្នាំ​មុន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វា​មាន​ន័យ​ខុស​ពី​មុន​ ។

វេជ្ជបណ្ឌិត Fostyk បាន​និយាយ​ថា វា​បាន​ក្លាយជា​បញ្ហា​ដែល​ក​មាន​ស្នាម​ជ្រាវ​ជ្រួញ​វិញ​។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​មនុស្ស​ពេញវ័យ​ម្នាក់​ក្នុង​សហរដ្ឋអាមេរិក​ចំណាយ​ពេលវេលា​ប្រមាណ​៣​ម៉ោង​កន្លះ​ក្នុង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Laptop និង​ថា​ប្លេ​ត ហើយ​ចំនួន​នេះ​មាន​ទ្វេ​ដង​សម្រាប់​មនុស្ស​វ័យ​ជំទង់​ដែល​អាច​កើន​ដល់​ទៅ ៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឯណោះ​។

វេជ្ជបណ្ឌិត​ខាងលើ​បាន​បន្ថែម​ថា សម្ពាធ​បាន​ពី​ការ​ឱន​កបាន​បង្ក​ឲ្យ​មាន​ភាព​ជ្រាវ​ជ្រួញ​ព្រោះ​ចង្កា និង​ក​មាន​ខូ​ឡា​ជែ​ន​តិច​ពី​ធម្មជាតិ​មក​ហើយ​ ។ វា​បាន​ក្លាយជា​កង្វល់​មួយ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ខណៈ​ដែល​វិស័យ​គ្រឿងសម្អាង​បាន​បង្កើត​ផលិតផល​ដើម្បី​ប្រឆាំង​នឹង​ស្នាម​ជ្រាវ​ជ្រួញ​ដែល​មាន​តម្លៃ​រវាង​ពី​២០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ជាដើម​ ។

មនុស្ស​ជា​ច្រើន​ក៏​បាន​សម្រេចចិត្ត​ធ្វើការ​ព្យាបាល​ដើម្បី​កាត់​បន្ថយ​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ក​ខាង​មុខ​របស់​ពួក​គេ​ដែរ​ដែល​បង្ក​ឲ្យ​មានការ​ចំណាយ​រាប់រយ​ដុល្លារ ខណៈ​ដែល​ការ​ព្យាបាល​ខ្លះ​អាច​មាន​តម្លៃ​ដល់​ទៅ​១​ពាន់​ដុល្លារ​ថែម​ទៀត​ផង ​។ ប៉ុន្តែ​វេជ្ជបណ្ឌិត Fostyk បាន​និយាយ​ថា​អ្នក​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​ដើម្បី​កាត់​បន្ថយ​ស្នាម​ជ្រាវ​ជ្រួញ​នោះ​ទេ អ្នក​អាច​ជៀសវាង​វា​បាន​ដោយ​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន និង​បរិភោគ​អាហារ​ល្អ​ៗ ខណៈ​ដែល​កាត់​បន្ថយ​ការ​ឱន​មុខ​ចុះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ