ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​«​ស្លៀក​ខ្យល់​ដណ្តប់មេឃ​»​រក​អ្នក​គាំទ្រ​​ផលិត​មិន​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ផលិតករ​លោក មុត ថា​រី បាន​បង្ហាញ​ពី​គោលបំណង​គាស់​រំលើង​ឡើង​វិញ​នូវ​ខ្សែ​ភាព​រឿង​«​ស្លៀក​ខ្យល់​ដណ្តប់មេឃ​»​កាលពី​អំឡុង​ទស​វត្ស​៧០​មក​ផលិត​ជា​ខ្សែ​វី​ដេ​ភាគ​ដាក់បញ្ចាំ​តាម​ទូរទស្សន៍ ។ រឿង​«​ស្លៀក​ខ្យល់​ដណ្តប់មេឃ​»​គឺជា​វណ្ណ​កម្ម​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​បាន​និពន្ធ​និង​ដឹកនាំ​រឿង ក្រោម​​ការ​ចូលរួម​សម្តែង​ដោយ​លោក​គង់…

រាជធានី​ភ្នំពេញ​៖ ផលិតករ​លោក មុត ថា​រី បាន​បង្ហាញ​ពី​គោលបំណង​គាស់​រំលើង​ឡើង​វិញ​នូវ​ខ្សែ​ភាព​រឿង​«​ស្លៀក​ខ្យល់​ដណ្តប់មេឃ​»​កាលពី​អំឡុង​ទស​វត្ស​៧០​មក​ផលិត​ជា​ខ្សែ​វី​ដេ​ភាគ​ដាក់បញ្ចាំ​តាម​ទូរទស្សន៍ ។

រឿង​«​ស្លៀក​ខ្យល់​ដណ្តប់មេឃ​»​គឺជា​វណ្ណ​កម្ម​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​បាន​និពន្ធ​និង​ដឹកនាំ​រឿង ក្រោម​​ការ​ចូលរួម​សម្តែង​ដោយ​លោក​គង់ សំ​អឿ​ន និង​អ្នក​នាង​វិ​ជ្ជ​រ៉ា ដា​នី ។ លោក​មុត ថា​រី ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ដោយសារ​រឿង​«​ស្លៀក​ខ្យល់​ដណ្តប់មេឃ​»​ល្បី​នា​ជំនាន់​នោះ ទើប​លោក​សុំ​សិទ្ធ​ពី​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន កាល​នៅ​រស់​សុំ​ថត​ជា​ខ្សែ​រឿង​ភាគ​ឡើង​វិញ ។

បើ​តាម​លោក​មុត ថា​រី ក្រោយ​ពី​បាន​ស្រាវជ្រាវ​គឺ​មាន​តែ​មនុស្ស​៣​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​បាន​ទស្សនា​រឿង​នេះ​ដោយ​ផ្ទាល់​។ មនុស្ស​ទាំង​៣​នាក់​នោះ​រួម​មាន​ម្តាយក្មេក​របស់​លោក​ដែល​ជា​ភរិយា​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន លោក​សោម ដូ​រិ​ន និង​អ្នកស្រី សូ សា​វឿ​ន ខណៈ​ពេល​ហ្វី​៊​ល​នៃ​រឿង​នេះ​ត្រូវ​បាន​បំផ្លាញ​ចោល​កាលពី​សម័យ​ប៉ុ​ល ពត ។

លោក​មុត ថា​រី ថ្លែង​ថា «​ខ្ញុំ​មាន​បំណង​ចង់​យក​ខ្សែភាពយន្ត​នេះ​ថត​ឡើង​វិញ ដោយ​ជា​ការ​រំលឹក​ដល់​ស្នាដៃ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និង​ចូលរួម​លើក​ស្ទួយ​សិល្បៈ​ភាពយន្ត​ខ្មែរ​នា​សម័យនេះ ។ តែ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​នៅ​មិន​ទាន់​អាច​សុំ​ទូរទស្សន៍​ណាមួយ​សម្រាប់​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​ផលិត​រឿង​នេះ​ឡើង​វិញ​បាន​នៅឡើយ​ទេ ។ ការ​ផលិតភាព​យន្ត​ខ្មែរ​បច្ចុប្បន្ន​គឺ​ផលិតករ​ភាគច្រើន​ពឹងផ្អែក​លើ​ការ​ជួយ​ពី​ម្ចាស់​ស្ថានីយ ព្រោះ​បើ​មិន​មានការ​គាំទ្រ​នោះ​យើង​មិន​អាច​ផលិត​បាន​ឡើយ »​។

លោក​មុត ថា​រី ថា មាន​ស្ថានីយទូរទស្សន៍​២​ទៅ​៣​ហើយ​ដែល​លោក​បាន​ទាក់ទង ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ​ជា​វិជ្ជមាន​ណាមួយ​ឡើយ ខណៈ​ពេល​ស្ថានីយ​ខ្លះ​មាន​ភាពយន្ត​គ្រប់គ្រាន់​សម្រាប់​ចាក់​ផ្សាយ​រួច​ហើយ ។ យ៉ាងណា​ក្តី​ក្នុង​នាម​ជា​ផលិតករ​មួយ​រូប​លោក​មុត ថា​រី ពិតជា​មានការ​សោកស្តាយ​ចំពោះ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ដែល​បាន​ផ្តល់​តម្លៃ​ភាពយន្ត​បរទេស​ជាង​ភាពយន្ត​ខ្មែរ ។

លោក​ថា «​បើ​ទោះបីជា​ភាពយន្ត​ខ្មែរ​ផលិត​ឡើង​នៅ​មាន​កម្រិត​ក៏​ដោយ ប៉ុន្តែ​ផលិតករ​ទាំងអស់​តែងតែ​ខិតខំ​ទាំង​ត្រដាបត្រដួស ដើម្បី​ផលិត​ឲ្យ​មាន​ភាពយន្ត​ជាតិ​របស់​យើង ។ ផលិតករ​ភាគច្រើន​គឺ​ផលិត​រឿង​ភាគ​ឡើង​មិន​បាន​ចំណេញ​អ្វី​ច្រើន​ទេ ប៉ុន្តែ​ធ្វើ​ដោយ​ទឹកចិត្ត និង​បេះដូង​ដើម្បី​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ ។ ខ្ញុំ​ស្នើ​សុំ​ដល់​ទស្សនិកជន​ខ្មែរ​កុំ​ប្រៀបធៀប​រឿង​ខ្មែរ​ទៅ​នឹង​រឿង​បរទេស ជា​ពិសេស​រឿង​ថៃ ព្រោះ​ទុន​ផលិត​របស់​យើង​នៅ​មាន​គម្លាត​ឆ្ងាយ​ណាស់​ពី​ទុន​ផលិត​របស់​គេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ