ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្រើន​អសុភកម្មដ្ឋាន​ដើម្បី​កាត់​បន្ថយ​ការ​ជាប់​ស្អិត​នឹង​រូប​កាយ

4 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ព្រោះតែ​មិន​ស្គាល់​ពី​លក្ខណៈ​ពិត​នៃ​លោក​នេះ ក៏​កើតទុក្ខ ទោមនស្ស តូចចិត្ត​នឹង​ខ្លួន​ដែល​មាន​សម្បុរ​អាក្រក់ កម្លាំង​ក៏​ខ្សោយ ទ្រុឌទ្រោម​ពី​មួយ​ថ្ងៃ​ទៅ​មួយ មាន​អវយវៈ​ញ័រ​ទទ្រើត ធ្មេញ​បាក់ ថ្ពាល់ផត ភ្នែក​រូង​មើល​មិន​ច្បាស់…

បុគ្គល​ពួក​ខ្លះ​ព្រោះតែ​មិន​ស្គាល់​ពី​លក្ខណៈ​ពិត​នៃ​លោក​នេះ ក៏​កើតទុក្ខ ទោមនស្ស តូចចិត្ត​នឹង​ខ្លួន​ដែល​មាន​សម្បុរ​អាក្រក់ កម្លាំង​ក៏​ខ្សោយ ទ្រុឌទ្រោម​ពី​មួយ​ថ្ងៃ​ទៅ​មួយ មាន​អវយវៈ​ញ័រ​ទទ្រើត ធ្មេញ​បាក់ ថ្ពាល់ផត ភ្នែក​រូង​មើល​មិន​ច្បាស់ រីឯ​ត្រចៀក​ស្តាប់​មិនសូវ​ឮ ក៏​ចេះ​តែ​កើតទុក្ខ​ឥត​ល្អែ ។

អ្នក​ដែល​មាន​អារម្មណ៍​ជាប់​ស្អិត​នឹង​រូប​កាយ​បែប​នេះ លោក​ឱ្យ​ចម្រើន​អសុភកម្មដ្ឋាន ពិចារណា​ឱ្យ​ឃើញ​ថា ខ្លួនប្រាណ​យើង​នេះ​ជា​របស់​បដិកូល ជា​របស់​ស្មោកគ្រោក​ពេញ​ណែន​ទៅ​ដោយ​លាមក ខ្ទុះ ឈាម​…​។

កាលបើ​ពិចារណា​ស្គាល់​សេចក្តី​ពិត​យ៉ាងនេះ​ហើយ ក៏​អាច​នឹង​ថយ​អារម្មណ៍​ដែល​ជាប់ជំពាក់​នឹង​រូប​កាយ​នេះ​បាន​ខ្លះ​មិន​ខាន ។

តាម​ពិត​ទៅ​សត្វលោក​ទាំងអស់​គេច​មិន​រួច​ពី​ទុព្វលភាព​នៃ​រូប​កាយ​ទាំង​៧​ខាងក្រោម​នេះ​ទេ ព្រោះ​ខ្លួនប្រាណ​យើង​នេះ​មានការ​ប្រែប្រួល​រាល់ថ្ងៃ​គឺ ៖

១-​ទុ​ព្វ​ណ្ណោ មាន​សម្បុរ​អាក្រក់ ស្បែក​មិន​ភ្លឺ​ថ្លា

២-​ទុ​ព្វ​លោ មាន​កម្លាំង​ថមថយ ខ្សោយ​ទៅ​ៗ

៣-​ជិ​ណ្ណ​កា​យោ មាន​រាង​កាយ​ចាស់​ទ្រុឌទ្រោម

៤-​កា​ប្បិត​សរី​រោ មាន​សរីរាវយវៈ​ញញាក់ញញ័រ

៥-​ឆិ​ន្ន​ទ​ន្តោ មាន​ធ្មេញ​បាក់ ពុក​ផុយ

៦-​ជរ​ចក្ខុ មាន​ភ្នែក​ស្រវាំង ឬ​ងងឹត មើល​មិន​ច្បាស់

៧-​ជរ​សោ​តោ មាន​ត្រចៀក​ជរា​គឺ​ស្តាប់​មិន​ច្បាស់ ឬ​ថ្លង់ ។

បើ​បុគ្គល​ណា​នៅ​តែ​មាន​អារម្មណ៍​ជាប់ជំពាក់​នឹង​ទុព្វលភាព​នៃ​រូប​កាយ​ទាំង​៧​ប្រការ​នេះ សេចក្តី​ទុក្ខ​នឹង​កើត​មាន​ដូច​ស្រមោល​អន្ទោលតាមប្រាណ គ្មាន​ឡើយ​សេចក្តីសុខ ។