តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា កីឡាកររបស់ក្លិបមេឃខៀវ Sergio Aguero បានបដិសេធពាក្យដែលគេលើកឡើងថា លោកបាននិយាយថា ទាំង Lionel Messi និង Cristiano Ronaldo មិនសមនឹងបានពាន Ballon d’Or ។

នៅលើសារព័ត៌មាន មានពាក្យជាច្រើននិយាយថា Aguero បានប្រាប់ថា គួរតែជាអ្នកឈ្នះ Champions League ដូចជា Liverpool ឬ Tottenham ទើបសមនឹងបានពាន Ballon d’Or នៅរដូវកាលនេះ ។ Aguero បានសរសេរលើ Twitter បដិសេធការលើកឡើងនេះដោយថាវាមិនមែនជារបស់ខ្លួន ។

គេសរសេរថា៖ «ខ្ញុំមិនចូលចិត្តបកស្រាយរឿងអីស្មុគស្មាញនោះទេ ។ តែនៅពេលវាទាក់ទងជាមួយនឹងការលើកខុសពីសម្តីរបស់ខ្ញុំ ខ្ញុំត្រូវតែចាត់ការ ។ ដើម្បីឱ្យច្បាស់ គឺខ្ញុំនៅតែនិយាយដដែលថា ក្នុងករណី Messi នៅតែលេង ហើយលេងល្អដូចនៅរដូវកាលនេះគេពិតជាសមនឹងឈ្នះពាន Ballon d’Or» ។
គួរបញ្ជាក់ផងដែរថា កីឡាករក្លិប Manchester City រូបនេះគឺជាមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយនឹង Messi ជាច្រើនឆ្នាំមកហើយ និងជាមិត្តជិតដិតគ្នាជាមួយនឹង Messi ដែរ ៕
ចែករំលែកព័តមាននេះ