ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១​នាក់ និង​របួសធ្ងន់​ស្រាល​១៧​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​៨​លើក​(​យប់​៦​លើក​)​ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​១៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​៨​លើក​(​យប់​៦​លើក​)​ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​១៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​,​មិន​គោរព​សិទ្ធិ​៣​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​១​លើក ។​សរុប​ស្លាប់​១​នាក់​:​ម៉ូតូ​១​នាក់​(​មិន​ពាក់មួក​១​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១២​គ្រឿង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​,​រថយន្ត​តូច​៣​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង ។ យាន​បង្កហេតុ​: ម៉ូតូ​៥​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៤​លើក​របួស​៨​នាក់​និង​ខេត្តកំពត​១​លើក​ស្លាប់​១​នាក់ ។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយះ​ពេល​១៤​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១​ដល់​១៤ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១៦១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦៨​នាក់ របួសធ្ងន់​១៥១​នាក់ របួសស្រាល​៦៩​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣១០១​គ្រឿង​(​ម៉ូតូ​៦៥%) មធ្យោបាយ​ល្មើស​៦២២​គ្រ​(៣៨%) អប់រំ​២៣៧​គ្រឿង​(​ម៉ូតូ​៧០%) មធ្យោបាយ​ពិន័យ​៣៨៥​គ្រឿង​(​ម៉ូតូ​៧៦%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៧១​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៩២១​គ្រឿង អប់រំ​១៦៧​គ្រឿង ពិន័យ​ចំនួន​សរុប​២៩៣​គ្រឿង (​មួក​២១៤​គ្រ កញ្ចក់​៦៤​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៥​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ