ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់​ដាក់​ទ័ព​១២​ម៉ឺ​ន​នាក់​នៅ​មជ្ឈឹម​​បូព៌ា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាសែត​ញូ​វ​យ៉​ក​ថែម បាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣​ឧសភា​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ដាក់​ជូន​បណ្ដា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ដូ​ណា​ល់​ត្រាំ នូវ​គម្រោង​មួយ​ដែល​គ្រោង​ដាក់​ពង្រាយ កង​ទាហាន​អា​មេ​រិ​ក​ដល់​ទៅ​១២០.០០០​នាក់​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រសិនបើ​អុី​រ៉​ង់​វាយប្រហារ​កងទ័ព​អា​មេ​រិ​ក ឬ​ជំរុញ​ការ​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ តាម​កាសែត​នោះ​ដែល​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​របស់​រដ្ឋការ​អា​មេ​រិ​កថា…

សហរដ្ឋអាមេរិក ៖ កាសែត​ញូ​វ​យ៉​ក​ថែម បាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣​ឧសភា​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ដាក់​ជូន​បណ្ដា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ដូ​ណា​ល់​ត្រាំ នូវ​គម្រោង​មួយ​ដែល​គ្រោង​ដាក់​ពង្រាយ កង​ទាហាន​អា​មេ​រិ​ក​ដល់​ទៅ​១២០.០០០​នាក់​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រសិនបើ​អុី​រ៉​ង់​វាយប្រហារ​កងទ័ព​អា​មេ​រិ​ក ឬ​ជំរុញ​ការ​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។

តាម​កាសែត​នោះ​ដែល​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​របស់​រដ្ឋការ​អា​មេ​រិ​កថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្ដីទី លោក​PATRICK SHANAHAN​បាន​បង្ហាញ​ផែនការ​នោះ កាលពី​ថ្ងៃ​ទី​៩​ឧសភា​កន្លង​ទៅ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ ដែល​មានការ​ចូលរួម​ជា​ពិសេស​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន លោក​JOHN BOLTON​និង​នាយិកា​CIA លោកស្រី​GINA HASPEL​។

ទោះបី​យ៉ាងណា​ពុំ​មាន​អត្ថាធិប្បាយ​ណាមួយ​ក្នុង​ពេល​ភ្លាម​ៗ លើ​ព័ត៌មាន​នោះ​ពី​សំណាក់​សេត​វិមាន​នៅឡើយ​។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ