ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​ពន្លះ​ជាមួយរថយន្ត​​បែន​ដឹក​ដី​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វាក់​ជាមួយ​រថយន្ត​បែន​ដឹក​​ដីមួយ​​គ្រឿង​ទៀត​ដែល​កំពុង​បត់​ឆ្លងផ្លូវ ហើយដោយ​សារ​តែ​រថយន្ត​កុងតឺន័រ​បើក​លឿន​ពេក​មិន​អាច​ជាន់​ហ្វ្រាំង ឬ​គេច​ចេញ​ទាន់ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បែន​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កុងតឺន័រ​ក្រពឹត​រួញ​មុខ រួច​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ចំណែក​អ្នកបើកបរ​រង​របួស​យ៉ាងដំណំ ហើយ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វាក់​ជាមួយ​រថយន្ត​បែន​ដឹក​​ដីមួយ​​គ្រឿង​ទៀត​ដែល​កំពុង​បត់​ឆ្លងផ្លូវ ហើយដោយ​សារ​តែ​រថយន្ត​កុងតឺន័រ​បើក​លឿន​ពេក​មិន​អាច​ជាន់​ហ្វ្រាំង ឬ​គេច​ចេញ​ទាន់ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បែន​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កុងតឺន័រ​ក្រពឹត​រួញ​មុខ រួច​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ចំណែក​អ្នកបើកបរ​រង​របួស​យ៉ាងដំណំ ហើយ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​មហាវិថី ឈ្នះ ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​កុងតឺន័រ​មួយ​នោះ​ម៉ាក FUSO ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៩៤៤៣ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ឡើយ បាន​រង​របួសធ្ងន់ ចំណែក​រថយន្ត​បែន​ដឹកដី​មួយ​គ្រឿង មិន​ស្គាល់​ម៉ាក បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​វាក់​ជាមួយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ដែល​កំពុង​បើក​ស្រប​ទិស​គ្នា ហើយ​រថយន្ត​បែន​ដឹក​ថ្ម​នោះ​បាន​បត់​ឆ្លងផ្លូវ​ត្រឡប់​ក្រោយ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ខណៈនោះ​ដោយសារ​តែ​រថយន្ត​កុងតឺន័រ​កំពុង​បើក​លឿន​ផង ទើប​មិន​អាច​ជាន់​ហ្វ្រាំង​ជាប់ ឬ​គេច​ចេញ​ទាន់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កុងតឺន័រ​ក្រពឹត​រួញ​មុខ និង​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ ហើយ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បានរ​ងរ​បួស​ធ្ងន់ធ្ងរ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​បែន​ដឹក​ដី​បាន​បើក​គេច​ដែរ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ដេញ​តាម​ចាប់​បាន រួច​បាន​ទំនាក់ទំនង​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ