មណ្ឌលគិរី​​​ទាញ​យក​ភ្ញៀវ​ជាច្រើន​​​​នា​ថ្ងៃ​បុណ្យ​ចម្រើនព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ


ខេត្តមណ្ឌលគិរី ៖ មាន​ភ្ញៀវ​ទេសចរជា​ច្រើន​​ កំពុង​សម្រុក​ទៅ​លេង​ខេត្តមណ្ឌលគិរីនៅ​ក្នុង​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ​ នរោត្តម ​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​​បងប្អូនប្រជា​ពលរដ្ឋ​​បាន​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារនៅ​​ទូ​ទាំង​ប្រទេស ។​ ​

​​សង្កេត​និងបញ្ជាក់​​ថា ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ ជា​ច្រើនឱ្យទៅ​​លេង​កម្សាន្ត ​។ ការ​ចូល​មក​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ មក​កាន់​ខេត្តមណ្ឌលគិរី​នា​ដើមរដូវ​វស្សា​នេះ ពិតជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ប្លែក​ភ្នែក​មិន​ខកបំណង​នោះ​ទេ ជាមួយ​និង​ទេស​ទេសភាព​​ដ៏​ស្រស់​បំព្រង ដែល​មាន​វាលស្មៅ​ពណ៌​ខៀវខ្ចី​គ្រប់​ដណ្ដប់​លើ​កំពូលភ្នំ​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​ ដែល​ជា​ទេសភាព​ដ៏ធម្មជាតិពិតៗ និងខុស​ប្លែក​ពី​ខេត្ត​ផ្សេង​នៃ​ប្រទេស​កម្ពុជា ។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក ងិ​ន សុ​វិមាន បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ ​ចូលមក​​លេង​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរីកាន់តែ​ច្រើន​ឡើង​បែប​នេះ ដោយសារ​តែ​ខេត្តមណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែល​មាន​អាកាសធាតុ​ត្រជាក់ សំបូរ​ធនធានធម្មជាតិ និង​រមណីយ​ដ្ឋា​ន​ជា​ច្រើន ​ពិសេស​នោះ​ខេត្ត​មួយ​នេះ​ បាន​រឹត​បន្តឹង​នូវ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ​យ៉ាង​ល្អ​ប្រសើរ ចំណែក​ប្រព័ន្ធ​ផ្លូវថ្នល់​ទៀត​នោះ​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត ​ក៏​បាន​ត​ភ្ជាប់​គ្នា​យ៉ាង​ល្អ​ប្រណីតផង​ដែរ ។​

​លោក​​បន្ត​ថា ភ្ញៀវ​ទេសចរដែល​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ ភាគច្រើន​តែងតែ​ឡើង​ទៅលេង​រមណី​យ
ដ្ឋា​នវប្ប​ធ​ម៌​ភ្នំ​ដោះ​ក្រមុំ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន និង​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​សមុទ្រ​ឈើ ជា​ពិសេស​រមណី​ដ្ឋា​ន​ទឹកជ្រោះ​ប៊ូ​ស្រា​តែ​ម្តង​ ។

​នៅ​ក្នុង​ឱកាស​នៃ​ថ្ងៃ​ឈប់​សម្រាក​នេះ​ដែរ ក្រៅពី​ការ​ទស្សនា និង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទឹកជ្រោះ​ធម្ម ជាតិភូមិ​ ជនជាតិ​ដើម​ភាគតិច និង​តំបន់​រមណីយដ្ឋាន​វប្បធម៌​នោះ ក៏មាន​ភ្ញៀវ​ខ្លះ​បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​បរិយាកាស​ធម្មជាតិ ដោយ​ពួក​គាត់​ចូល​ចិត្ត​អង្គុយ​លេង​នៅ​តាម​វាលស្មៅ​ ដែល​គ្របដណ្ដប់​លើ​ភ្នំ ដោយ​ភ្ជាប់​ជាមួយ​អាហារ​វិច​ខ្ចប់​ស្រាប់ ​មក​ញុាំ​គយគន់​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ