ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ស៊េរី​បាត់ ! កាបូប LV មាន​បន្ថែម​អេ​ក្រង់ OLED ទៀត​ពិតជា​ប្លែក

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​គិត​ថា នាឡិកា​ឆ្លាត​វៃ និង​ខ្សែដៃ​ឆ្លាត​វៃ​ថា​ជា​កំពូល​នៃ​ម៉ូ​ដ និង​បច្ចេកវិទ្យា​នោះ​គឺ ខុស​ហើយ ព្រោះ​ក្រុមហ៊ុន Louis Vuitton នឹង​មិន​យល់​ស្រប​តាម​ទេ ។…

ប្រសិនបើ​អ្នក​គិត​ថា នាឡិកា​ឆ្លាត​វៃ និង​ខ្សែដៃ​ឆ្លាត​វៃ​ថា​ជា​កំពូល​នៃ​ម៉ូ​ដ និង​បច្ចេកវិទ្យា​នោះ​គឺ ខុស​ហើយ ព្រោះ​ក្រុមហ៊ុន Louis Vuitton នឹង​មិន​យល់​ស្រប​តាម​ទេ ។ ក្រុមហ៊ុន​ដែល​មាន ម៉ាក​យីហោ​ដ៏​ប្រណីត​នេះ​ទើបតែ​បង្ហាញ​ពី​ការ​លាយ​បញ្ចូល​គ្នា​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​មានការ ស្ញើ​ចស​សើរ និង​យល់​ច្រឡំ​ជាមួយ​វិធី​ដែល​ដែល​ល្អ ឬ​មិនល្អ​នៅ​ក្នុង​ពិព័រណ៍​គ្រឿងអលង្ការ​នា ពេល​អនាគត ។

ប្រភព slashgear បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន Louis Vuitton នឹង​បន្ថែម​អេ​ក្រង់ OLED ពិតប្រាកដ ទៅ​លើ​កាបូប​យួរដៃ និង កាបូបស្ពាយ​របស់​ខ្លូ​ន​ដែល​វា​ប្រាកដជា​មានការ​ទាក់ទាញ​ការ​យក ចិត្ត​ទុកដាក់​របស់​មនុស្ស​គ្រប់​គ្នា ។

វា​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​ការ​លាយ​បញ្ចូល​គ្នា​នូវ បច្ចេកវិទ្យា​ទំនើប ជាមួយនឹង​ផ្ទាំង​ក្រណាត់​ថ្មី​បង្ហាញ​រូបភាព​ដែល​អាច​ផ្លាស់​ប្តូរ​បាន​ខណៈ​ពេល ដែល​វា​ជា​កាបូប ដ៏​ល្បីល្បាញ​បំផុត​របស់​ក្រុមហ៊ុន Louis Vuitton ហើយ​ជា​ទូទៅ​កាបូប​ទាំង នេះ​មាន​ភាព​បត់បែន​គ្រប់​ពណ៌​ជាមួយនឹង​អេ​ក្រង់ OLED ដែល​បាន​ដេរ​ភ្ជាប់ ។ ផ្នែក​ម្ខាង​នៃ ការ​បូ​ប​នេះ​មាន​អេ​ក្រង់​ពីរ និង​ផ្នែក​ម្ខាង​ទៀត​មាន​អេ​ក្រង់​ធំ​មួយ​ដែល​ជា​អេ​ក្រង់​ប៉ះ ហើយ អេ​ក្រង់​ទាំងនេះ​ជា​អេ​ក្រង់ OLED ដែល​អាច​បត់​បាន​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ