ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ចង់​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ប៉ុន្តែ​​ឃើញ​មាន​បញ្ហា​ប្រឈម​ត្រូវ​ដោះ​ស្រាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រីជាន់ខ្ពស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា កម្ពុជា គឺជា​ប្រទេស​គួរ​ឱ្យ​ទាក់ទាញ​មួយ​សម្រាប់​ការ​វ​និ​យោគ​ជប៉ុន ។ ប៉ុន្តែ​ទន្ទឹម​នោះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន គប្បី​ត្រូវ​ដោះស្រាយ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​វិនិយោគិន​ជប៉ុន​។ មន្ត្រី​កុ​ល​ស៊ុ​ល​ជប៉ុន​លោក ហ៊ី​រ៉ូ​ណូរី…

មន្ត្រីជាន់ខ្ពស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា កម្ពុជា គឺជា​ប្រទេស​គួរ​ឱ្យ​ទាក់ទាញ​មួយ​សម្រាប់​ការ​វ​និ​យោគ​ជប៉ុន ។ ប៉ុន្តែ​ទន្ទឹម​នោះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន គប្បី​ត្រូវ​ដោះស្រាយ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​វិនិយោគិន​ជប៉ុន​។

មន្ត្រី​កុ​ល​ស៊ុ​ល​ជប៉ុន​លោក ហ៊ី​រ៉ូ​ណូរី ស៊ុ​យ​ហ្ស៊ុ​យ​គី ( Hironori Suzuki) និយាយ​ថា កម្ពុជា​គឺជា​គោលដៅ​ប្រកបដោយ​ក្តី​សង្ឃឹម​មួយ​សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​តំបន់​អាស៊ាន​។

លោក​និយាយ​បន្ថែម​ទៀត​ថា ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​កម្ពុជា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ជប៉ុន​ដោយ​ក្នុង​នោះ​រួម​មានការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី ការ​សម្រួល​ដល់​នីតិវិធី​ពន្ធ ការ​លើកកម្ពស់​ហេ​ត្ថា​រចនាសម្ព័ន្ធ និង​ធនធានមនុស្ស​។

ការ​វិនិយោគទុន​ជប៉ុន​នៅ​កម្ពុជា​នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​មាន​តម្លៃ​ជា​ទឹកប្រាក់​៨៥២​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨ កើនឡើង​ខ្លាំង​ពី ត្រឹមតែ​៤៨​លាន ដុល្លារ​នៅ​ឆ្នាំ​២០១៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ