ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​តែងតាំង​លោក អ៊ុ​ក រក្សា ជា​ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ ជំនួស​លោក ឡា​ច ផេង​លី ដែល​ត្រូវ​ចូល​និវត្តន៍

9 ម៉ោង មុន

ខេត្តពោធិ៍សាត់​ ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦…

ខេត្តពោធិ៍សាត់​ ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ខូ​យ រី​ដា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត និង​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ​ក្នុង​ខេត្ត​ជា​ច្រើន​រូបទៀត​ ។

តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៣ ​ខែធ្នូ​ ឆ្នាំ​២០២៥ បាន​សម្រេច​តែង​តាំ​ត​លោក អ៊ុ​ក រក្សា មន្ត្រី​ថ្នាក់​លេខ​២ នៃ​ក្រប​ខណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ជា​ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិ​ល្បៈខេត្តពោធិ៍សាត់ ជំនួស​លោក ឡា​ច ផេង​លី ដែល​បាន​ចូល​និវត្តន៍​ ។

លោក ខូ​យ រី​ដា និង​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា បាន​ថ្លែង​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ថ្នាក់ដឹកនាំ នឹង​មន្ត្រីរាជការ​គ្រប់​ផ្នែក​នៃ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត ដែល​កន្លង​មក បាន​ខិតខំ​ប្រឹងប្រែង បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​មនសិកា ឆន្ទៈ ក្រមសីលធម៌ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​គោលការណ៍​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង ទិស​ដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​ផែនការ​ការងារ​របស់​មន្ទីរ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​។ ទន្ទឹម​នេះ ​ក៏បាន​កោតសរសើរ​លោក ឡា​ច ផេង​លី អតីត​ប្រធាន​មន្ទីរ​ ដែល​បាន​ចូល​និវត្តន៍ ដែល​ក្នុង​រយៈពេល​កន្លង​មកនេះ បាន​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​តួនាទី ភារកិច្ច និង​ការ​ទទួលខុសត្រូវ ធ្វើការ​គ្រប់គ្រង​ដឹកនាំ និង​បម្រើ​អង្គភាព​មានការ​អភិវឌ្ឍ​រីក​ចម្រើន ប្រកបដោយ​ភាព​សុខដុមរមនា និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការ​ថែរក្សា​ការពារ​បាន​យ៉ាង​គត់​ម៉ត់ នូវ​ទីតាំង​ទួល​បុរាណ​នានា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង ដឹកនាំ​ការងារ កំណត់​ចំណុច​និយាម​ការ និង​បោះបង្គោល​កំណត់​ដែន​រក្សា​ការពារ​ទីទួល​បុរាណ ព្រមទាំង​បាន​រៀបចំ​ចុះបញ្ជី​ធ្វើ​ប្លង់​កម្មសិទ្ធិ​បុរាណ​ដ្ឋា​ន និង​ទីទួល​បុរាណ ដើម្បី​ថែរក្សា​ការពារ​ឲ្យ​បាន​គង់វង្ស ទប់ស្កាត់​ពី​ការ​ចូល​កាន់កាប់ និង​រំលោភ​បំពាន​ផ្សេង​ៗ​។ ការ​តែងតាំង​និង​ផ្លាស់​ប្ដូរ​មុខ​តំណែង​នា​ពេល​នេះ គឺជា​ដង្ហើម​រដ្ឋបាល​ធម្មតា ដើម្បី​ពង្រឹង​ប្រសិទ្ធិ​ភាព​ការងារ និង​ផ្ដល់​ឱកាស​ដល់​មន្ត្រី​ដែល​មាន​សមត្ថភាព បន្តវេន​ដឹកនាំ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។

ក្រោម​ការ​ដឹកនាំ​របស់​មន្ទីរ​កន្លង​មក ក៏​ឃើញ​ថា មាន​សកម្មភាព​រស់​រវើក​ផង​ដែរ តាម​រយៈ​ការ​និពន្ធ​និង​ដឹកនាំ​សម្តែង នៅ​តាម​ព្រឹត្តិការណ៍​និង​កម្មវិធី​នានា​។ ទាំង​អស់នេះ​គឺ​សុទ្ធ​សឹង​ជា​សកម្មភាព​ចូលរួម​ថែរក្សា លើកតម្កើង អភិវឌ្ឍន៍ សិល្បៈ វប្បធម៌ និង​ការ​ការពារ​បេតិកភណ្ឌ​ជាតិ ស្រប​តាម​យុទ្ធសាស្ត្រ និង​កម្មវិធី​នយោបាយ គ្រប់​ដំណាក់កាល​របស់​រាជរដ្ឋាភិបាល និង​ជា​មូលដ្ឋាន​សមិទ្ធផល សម្រាប់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​របស់​យើង បន្ត​ធ្វើការ​ពង្រឹងពង្រីក​ឲ្យ​បាន​កាន់​ប្រសើរ​ថែម​ទៀត​ ។

លោក​ជំទាវ ភឿ​ង ស​កុ​ណា បាន​ផ្ដល់​អនុសាសន៍​សំខាន់​ៗ ដល់​លោក​ប្រធាន​មន្ទីរ ​ដែល​ទើប​តែងតាំង​ថ្មី និង​លោក លោកស្រី​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ ត្រូវ​សាមគ្គី​ផ្ទៃក្នុង ខិតខំ​សិក្សា និង​ថែរក្សា​ប្រពៃណី​វប្បធម៌​ជាតិ ទាំង​រូបិយ​និង​អ​រូបិយ​កុំឱ្យ​មានការ​បំភ្លេច​បំផ្លាញ ពីព្រោះ​វប្បធម៌​ខ្មែរ​គឺជា​ដួង​ព្រលឹង​ជាតិ​យើង​ទាំងមូល​។​អ្នក​បំផ្លាញ​វប្បធម៌​ខ្មែរ​គឺ​ត្រូវ​មានទុក្ខ​តាម​ច្បាប់​។ ជន​ណា​បំផ្លាញ​ប្រាសាទបុរាណ​ខ្មែរ ជន​នោះ​ត្រូវ ចុះ​នរក​32​ជាន់ រហូត​ដល់​បាត់​ថ្ងៃ​រះ​និង​បាត់​ព្រះ​ច​ន្ទ័​រះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ