ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​​​ក្នុង​ស្នងការនគរ​បាល​ខេត្ត​តា​កែវ​​នា​ព្រឹកនេះ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​នៅថ្ងៃទី១៤ ឧសភា នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ មាន​រៀបចំ​ប្រជំ​ុ​បូក​សរុប​សភាពការណ៍លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែមេសា​ និងលើក​ទិស​​ដៅ​ការងារ​ខែឧសភា​ឆ្នាំ​២០១៩​ ។ ក្នុងនោះ…

ខេត្តតាកែវ ៖ ​នៅថ្ងៃទី១៤ ឧសភា នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ មាន​រៀបចំ​ប្រជំ​ុ​បូក​សរុប​សភាពការណ៍លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែមេសា​ និងលើក​ទិស​​
ដៅ​ការងារ​ខែឧសភា​ឆ្នាំ​២០១៩​ ។ ក្នុងនោះ ក៏មាន​​ការ​​ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង
​បំពាក់​ឋានន្តរស័ក្តិ​​ជូន​ដល់​មន្ត្រី​នគរបាល​ខេត្តតាកែវ​ផងដែរ ។

ពិធីខាងលើ ស្ថិត​ក្រោម​អធិបតីភាព​លោក​ឧត្តម​សេនី​យ៍ទោ​ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជ ា​ស្នងការ​ង​នគរបាល​ខេត្ត នាយ នាយ​រង​ការិយាល័យ​អធិការ​ស្រុក​ក្រុង នាយ​ប៉ុស្តិ៍​​រដ្ឋបាល​ទូ​ទាំង​ស្រុក-ក្រុង​យ៉ាងច្រើន ។

គួរបញ្ជាក់ថា កា​រ​បំពាក់​ឋានន្តរ​ស័​ក្តិ នា​ពេល​នេះ​សរុប​​មានចំនួន​៦៤៩​នាក់ ​មាន​ឋានៈជា​អនុ​សេនីឯក​ ៣៥៥​​នាក់, អនុ​សេនី​យ៍​ទោ១១៤​នាក់, អនុ​សេនី​យ៍ត្រី​៣៧​នាក់ ព្រិន្ទ​បាល​​ឯក២៣​នាក់, ព្រិន្ទ​​បាល​ទោ​
២​នាក់​ ​និងពល​បាលឯក​១​នាក់ ​។ ចំពោះការ​​តែងតាំង​មុខ​តំណែង​គឺ​ចំនួន​៩២​នាក់ ។

អត្ថបទសរសេរ ដោយ